បន្ទាប់ពីបង្ហាញខ្លួនក្នុងទីផ្សារប្រទេស ឥណ្ឌូនេស៊ីកាលពីខែ កក្កដា កន្លងទៅថ្មីៗនេះ រថយន្ដអគ្គិសនីម៉ូដែល M6 របស់ BYD គ្រោងមកចាប់ទីផ្សារក្នុងប្រទេសមួយទៀតនៅតំបន់អាស៊ីអាគ្នេយ៍ នោះគឺប្រទេសថៃ នៅក្នុងខែ កញ្ញានេះ ជាមួយនឹងតម្លៃចាប់ផ្ដើមពី ២៤ ៧០០ ដុល្លារទៅ។
តាមការឲ្យដឹងពី CNEVPost ថា BYD M6 គឺជារថយន្ដអគ្គិសនីប្រភេទ MPV (Multi-Purpose Vehicle) កៅអី ៦ មានបណ្ដោយ ៤.៧១ម ទទឹង ១.៨១ម និងកម្ពស់ ១.៦៩ម ដែលស្ថិតនៅក្នុងក្រុមរថយន្ដ NEV (New Energy Vehicle) មានប្រជាប្រិយភាពមួយនៅក្នុងទីផ្សារឥណ្ដូនេស៊ី ក្រោយចេញមុខកាលពីខែកក្កដាកន្លងទៅនេះ។
BYD M6 មានបំពាក់់ថ្មស្ដើងប្រភេទ Blade Battery Pack ថាមពល ៧១.៨ គវម៉ (71.8 kWh) ដែលអនុញ្ញាតឲ្យវារត់បានចម្ងាយ ៥៣០គម រាល់ពេលសាកពេញម្ដង រួមជាមួយនឹងម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២០៤ សេះ និងជាន់បានល្បឿនពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៨.៦ វិ។
បើតាមការឲ្យដឹងពី លោក Liu Xueliang ប្រធានគ្រប់គ្រងទូទៅរបស់ BYD នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងដែរថា ការនាំយក M6 មកកាន់ទីផ្សារប្រទេសថៃនេះ ជាផ្នែកមួយស្ថិតនៅក្នុងយុទ្ធសាស្រ្ដពង្រីកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ BYD។
ជាក់ស្ដែង រោងចក្រផលិតរថយន្ដរបស់ BYD នៅក្នុងប្រទេសថៃ មានសមត្ថភាពផលិតរថយន្ដបាន ១៥០ ០០០ គ្រឿង/ឆ្នាំ ជាមួយនឹងទិន្នផលការលក់រថយន្ដបានលើសពី ៥០ ០០០ គ្រឿងនាពេលបច្ចុប្បន្ន ដែលបន្ដលក់ទាំងក្នុងទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសជាបន្ដបន្ទាប់។
អត្ថបទ៖ Andra
ប្រភព៖ CNEVPost
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ