ថ្មីៗនេះ ក្រុមហ៊ុន BYD ទើបតែប្រកាសចេញរថយន្ដអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួនមួយទៀតហើយ ដែលមានរូបរាងស្អាតសង្ហា ទំនើប និងជាពិសេសលក់ក្នុងតម្លៃកាន់តែសមរម្យធៀបទៅនឹងម៉ូដែលមុនៗរបស់ខ្លួន ត្រៀមសម្រុកចូលទីផ្សារក្នុងឆ្នាំនេះ។
រថយន្ដអគ្គិសនីម៉ូដែលថ្មីនេះ មានឈ្មោះថា BYD Yuan Up ដែលជាឡានអគ្គិសនីសុទ្ធប្រភេទ compact crossover ក្នុងគ្រួសាររថយន្ដ Yuan បន្ថែមពីលើ Yuan Plus ដែល BYD ចេញកាលពីឆ្នាំ ២០១៥។ ម៉ូដែលថ្មី Yuan Up នេះ ត្រូវបានរចនារូបរាបស្អាតប្រណិត ប្រើប្រាស់ e-platform 3.0 មានបណ្ដោយ ៤.៣១ម, ទទឹង ១.៨៣ម, និងកម្ពស់ ១.៦៧ម។
វាបំពាក់ជាមួយថ្មស្ដើងស្ដង់ដារ BYD Blade Battery ដែលមានសម្ថភាពខ្ពស់ និងសាកចូលថាមពលលឿន ប្រើពេលតែ ៣០នាទី វាអាចសាកបានពី ៣០ ទៅ ៨០%។ ចំណែកឯសមត្ថភាពរបស់វាវិញត្រូវបានបែងចែកទៅតាម trim level ដែលមាន ៣ ដូចជា entry level ឬ level ១ បំពាក់ថ្មថាមពល ៣២kwh និងម៉ូទ័រអគ្គិសនី ៧០kW អាចរត់បានចម្ងាយ ៣០១គម រាល់ពេលសាកពេញម្ដង ព្រមទាំងអាចជាន់ល្បឿនពី ០ ទៅ ១០០គម/ម៉ ប្រើពេល ១២វិ រីឯតម្លៃចាប់ផ្ដើមពី ១៣ ៤០០ ដុល្លារទៅ។
សម្រាប់ level ២ បំពាក់ថ្មធំជាង ថាមពល ៤៥.១២kwh និងរត់បានចម្ងាយ ៤០១គម រាល់ពេលសាកពេញម្ដង ក្នុងនោះវាក៏មានម៉ូទ័រអគ្គិសនីកម្លាំង ១៣០kW ដែលអាចឲ្យវាជាន់ពី ០ ទៅ ១០០គម ប្រើពេល ៧.៩វិ រីឯតម្លៃវិញចាប់ផ្ដើម ១៥ ២០០ដុល្លារ។ សម្រាប់ level ៣ មានបំពាក់ spec ដូចគ្នានឹង level ២ ដែរ គ្រាន់តែមានតម្លៃខុសគ្នាបន្ដិច ផ្អែកទៅលើការរចនា និងមុខងារបច្ចេកវិទ្យាបន្ថែមនៅផ្នែកខាងក្នុង តម្រូវតាមអតិថិជន ដែលចាប់ផ្ដើមពីតម្លៃ ១៦ ៦០០ ដុល្លារទៅ។
គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះ BYD Yuan Up នឹងមានវត្ថមានលើទីផ្សារចិនដំបូងគេ ក្នុងឆ្នាំនេះ ដោយក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងពីគម្រោងនាំម៉ូដែលនេះទៅខាងក្រៅក្នុងពេលឆាប់ៗនេះនៅឡើយទេ ដោយសារតែ BYD ចង់ផ្ដោតទៅលើការដណ្ដើមដំណែងជារថយន្ដអគ្គិសនីផ្ដាច់មុខក្នុងទីផ្សារចិន លើ Tesla Model Y សិន ដោយយោងទៅតាម CnEVPost បានឲ្យដឹងដែរថា ដើម្បីបង្កើនការលក់ Yuan Up នេះ ក្រៅតែពីការដាក់តម្លៃរថយន្ដទាប BYD ក៏បានដាក់គម្រោងទាក់ទាញអតិថិជនដោយការផ្ដល់ជូនទឹកប្រាក់ ២៧៧ដុល្លារសម្រាប់អតិថិជន និងការបង់រំលស់ ២៤ ដង ជាមួយការប្រាក់ ០% ផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ InsideEV
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!