កាលពីថ្ងៃទី ១០ មិនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់ចិន ដែលកំពុងតែមានប្រជាប្រិយភាពបច្ចុប្បន្ន BYD ទើបតែបានប្រារព្ធពិធិសម្ភោធបើកការសាងសង់រោងចក្រដំឡើងរថយន្ដអគ្គិសនរបស់ខ្លួនសម្រាប់ទីផ្សារអាស៊ាន ក្នុងប្រទេស ថៃ ដែលគ្រោងចាប់ផ្ដើមផលិតជាផ្លូវការនៅឆ្នាំ ២០២៤ ជាមួយនឹងការព្យាករណ៍ នឹងផលិតបាន ១៥០០០០ គ្រឿង ក្នុងមួយឆ្នាំ។
តាមការចុះផ្សាយពី CNEVPOST បានឲ្យដឹងថា កម្មវិធីសម្ភោធនេះ ត្រូវប្រព្រឹត្តិឡើងព្រមគ្នាជាមួយនឹងកម្មវិធីអបអរការនាំចូលរថយន្ដអគ្គិសនីពេញនិយមរបស់ខ្លួន BYD Atto 3 គម្រប់ចំនួន ១០០០០ គ្រឿង ក្នុងប្រទេសថៃផងដែរ។
រោងចក្រនេះ មានទីតាំងស្ថិតក្នុង តំបន់ឧស្សាហកម្ម WHA Rayong 36 Industrial Estate ចម្ងាយប្រមាណ ១៦០ គម ភាគអាគ្នេយ៍នៃ ទីក្រុង បាងកក លើទំហំផ្ទៃដីប្រមាណ ៩៦០ ០០០ ម៉ែត្រការ៉េ (៩៦ ហិកតា) ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ១៧.៩ ពាន់លានបាត (៤៩១ លានដុល្លារ) ដែលរោងចក្រនេះ នឹងផ្ដោតទៅលើការផលិតរថយន្ដអគ្គិសនីសុទ្ធ។
ក្រៅតែពីក្រុមហ៊ុន BYD ប្រទេសថៃក៏ទើបតែនឹងស្វាគមន៍ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី របស់ចិនមួយទៀត ឈ្មោះថា NETA មកដាក់ទិតាំងរោងចក្រដំឡើងរថយន្ដក្នុងប្រទេសខ្លួនដូចគ្នា ជាមួយការព្យាករណ៍នឹងបញ្ចេញឲ្យបានប្រមាណ ២០០០០ គ្រឿងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា យោងតាមការឲ្យដឹងពី Cars News China ថា រថយន្ដអគ្គិសនី Atto 3 របស់ BYD នេះ សម្រេចបានការលក់ច្រើនជាងរថយន្ដអគ្គិសនីមកពីក្រុមហ៊ុនផ្សេងៗក្នុងប្រទេសថៃ ដោយ លក់បាន ២០៦៨ គ្រឿង (៣៧.៦% នៃរថយន្ដអគ្គិសនីសរុបក្នុងប្រទេសថៃបំណាច់ខែ កុម្ភៈ) ធៀបទៅនឹង NETA V ១២៥៤ គ្រឿង (២២.៨%), និង Tesla Model Y ៥៣៤ គ្រឿង (៩.៧%) ដោយ BYD មានដាក់ផែនការថា នេះ ជាជំហានមួយរបស់ខ្លួនដើម្បីពង្រីកការលក់ រថយន្ដអគ្គិសនីទៅបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ប៉ាស៊ីហ្វិក។
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024