ផ្សោត (BYD Dolphin crossover) ក៏មាន, ឆ្មាសមុទ្រ (BYD Seal sedan) ក៏មាន, ឥឡូវនេះ BYD ចេញ ឆ្លាម (BYD Shark pickup) មកម្ដង និងមិនប្រើប្រាស់អគ្គិសនីដូចដែលខ្លួនតែងតែផលិតដូចមុនទេ តែជាហាយប្រីតវិញ និងប៉ងមកប្រជែងទីផ្សារជាមួយរថយន្ដ pick up ដែលកំពុងពេញនិយមបច្ចុប្បន្នដូចជា Ford Ranger, Toyota Hilux, Chevy Clorado និង Nissan Navara ក្នុងឆ្នាំ ២០២៤ នេះ។
BYD Shark pickup នេះ ជាប្រភេទ plug in Hybrid បំពាក់ម៉ាស៊ីន ១.៥ លីត្រ ៤ ស៊ីឡាំង ដំណើរការគូគ្នានឹងម៉ូទ័រអគ្គិសនី ដែលធ្វើឲ្យវាផលិតកម្លាំងបាន ៤៣០ សេះ និងអាចជាន់ល្បឿនបាន ១០០គម/ម៉ ប្រើពេល ៥.៧វិនាទី។ អ្វីដែលពិសេសនោះ គឺ Shark មានសមត្ថភាពអាចរត់បានដល់ ១០០គម ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងបានដល់ទៅ ៨៣៦គម ជាមួយនឹងធុងសាំងពេញ និងថ្មពេញ។
ផ្នែកខាងក្រៅ BYD Shark ត្រូវបានរចនារូបរាងបែប boxy ជ្រុង style រថយន្ដ pick up ទូទៅ ជាពិសេសស្រដៀងនឹងការ design ពី Ford F-150 Lighting ដែរ ជាមួយនឹងផ្លាកសញ្ញា BYD ធំនៅចំកណ្ដាលបាណាមុខរថយន្ដ ដែលអមដោយអំពូលភ្លើង LED ព័ទ្ធជុំវិញ។
ផ្នែកខាងក្នុង មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់ BYD ភ្ជាប់ទៅនឹងអេក្រង់ infotainment touchscreen ទំហំ ១២.៨ អិញ ដែលអាចបង្វិលប្រើផ្ដេកក៏បាន បញ្ឈរក៏បាន និងអាចប្រើប្រាស់បានជាមួយទាំង Apple Carplay និង Andriod Auto។ បន្ថែមពីនេះ អេក្រង់កុងទ័រ ក៏ត្រូវបានរៀបចំជាប្រភេទឌីជីថលដែរ និងមានទំហំដល់ ១០.៣ អិញ ដែលជិតប៉ុននឹងអេក្រង់កម្សាន្ដរបស់រថយន្ដមួយចំនួនធំ។
BYD បានឲ្យដឹងថា Shark នឹងមានវត្តមាននៅលើទឹកដី Mexico នៅចុងខែនេះ ជាមួយនឹងការផ្ដល់ជូន trim level ពីរ ដូចជា GL និង GS ជាមួយនឹងតម្លៃចាប់ពី ៥៣ ៩៣៨ ដុល្លារ ទៅហើយនឹងបន្ដទៅប្រទេសផ្សេងៗទៀត ដែលមានទីផ្សារពេញនិយមលើរថយន្ដ pick up ច្រើន ដើម្បីប្រកួតប្រជែងជាមួយក្រុមរថយន្ដ pick up ដែលកំពុងតែមាន ប្រជាប្រិយភាពពេលបច្ចុប្បន្នដូចជា Ford Ranger, Toyota Hilux, Chevy Clorado, Nissan Navara ជាដើម។
អត្ថបទ៖ Andra
ប្រភព៖ Car and Driver
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ