ស្របពេលសង្គ្រាមតម្លៃឡានអគ្គិសនីកំពុងតែក្ដៅគគុក រវាងក្រុមហ៊ុនផលិតរថយន្ដជាច្រើន, BYD ហាក់នាំមុខគេលើការលក់រថយន្ដដែលមានតម្លៃទាប និងបន្ដពង្រីកទីផ្សារគ្រប់ទីកន្លែង ជាក់ស្ដែងថ្មីៗនេះ BYD បានប្រកាសនឹងនាំយករថយន្ដអគ្គិសនីសេរីថ្មី តម្លៃទាប និងកំពុងពេញនិយមរបស់ខ្លួន BYD Seagull ទៅវាយលុកទីផ្សារថ្មីមួយទៀតនៅអឺរ៉ុប ក្នុងឆ្នាំក្រោយនេះ។
តាមការឲ្យដឹងពី Electrek ថារថយន្ដអគ្គិសនីដែលនឹងនាំយកទៅនេះ នឹងត្រូវហៅថា Seagull Honor Edition ដែលមានតម្លៃដើម ចាប់ពី ៩៧០០ ដុល្លារ ឡើងទៅ (អាស្រ័យតាម trim level និងការបន្ថែមផ្សេងៗទៀតតាមការកម្មង់ពីអតិថិជន)។
លក្ខណៈពិសេសដែលធ្វើឲ្យវាពេញនិយមគឺ ជាធម្មតារថយន្ដដែលមានតម្លៃល្បះគ្នានេះ ភាគច្រើនជាប្រភេទ Mini EV ឬរថយន្ដអគ្គិសនីខ្នាតតូច ទ្វារពីរជាដើម តែសម្រាប់ Seagull គឺជាប្រភេទ Hatcback ទ្វារ ៥ ពេញតួ ជាមួយទំហំដងខ្លួន បណ្ដោយ ៣.៧៨ម, ទទឹង ១.៧១ម និង កម្ពស់ ១.៥៤ម។
បន្ថែមពីនេះ គឺសមត្ថភាពរបស់វា ក៏សមរម្យផងដែរ ដោយវាប្រើប្រាស់ថ្មស្ដង់ដារ BYD's Blade Battery របស់ BYD ផ្ទាល់ និងចែកចែញជា ២ trims level សម្រាប់ជ្រើសរើស អាស្រ័យទៅតាមថាមពលថ្ម និងចម្ងាយការរត់របស់វា ដូចជា ថាមពល ៣០.០៨ kWh រត់បានចម្ងាយ ៣០៥ គម រាល់ពេលសាកពេញម្ដង និង ថាមពល ៣៨.៨៨ kWh រត់បាន ៤០៥ គម រាល់ពេលសាកពេញម្ដង។ ក្នុងនោះវា ប្រើប្រាស់ម៉ូទ័រអគ្គិសនីថាមពល ៥៥ kW ជាន់ល្បឿនពី ០ ទៅ ៥០គម/ម៉ ប្រើពេល ៤.៩វិ។
ផ្នែកខាងក្នុង មានការតុបតែងឲ្យមានលក្ខណៈ minimalist និងទំលាយ មានផាសុខភាព បំពាក់អេក្រង់កម្សាន្ដបង្វិលបាន ទំហំ ១០.១ អិង ដែលអាចបង្វិលបញ្ឈរ ឬផ្ដេកបាន ភ្ជាប់ប្រព័ន្ធ DiLink's intelligent network មាន bluetooth, NFC keyless, 4G connectivity និងប្រព័ន្ធបញ្ជាមុខងារ និងសុវត្ថិភាពក្នុងរថយន្ដទំនើបៗផ្សេងៗទៀតរបស់ BYD មាន Advanced driver-assistance system (ADAS) ដូចជា adaptive cruise control, emergency braking, lane departure warning, និង traffic sign recognition ជាដើម។
ជាមួយគ្នានេះដែរ លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford និង លោក Terry Woychowski អតីតនាយកប្រតិបត្តិក្រុមហ៊ុន GM ក៏បានកត់សម្គាល់ ទៅលើសមត្ថភាព និងតម្លៃសមរម្យ របស់ BYD Seagull នេះផងដែរ ថាជារថយន្ដដែលមានសក្ដានុពលក្នុងការចាប់ទីផ្សារបានច្រើនទៅក្នុងរយៈពេលខ្លីខាងមុខ។
គួរបញ្ជាក់ដែរថា ក្រៅតែពីទីផ្សារចិន មុននឹងទៅអឺរ៉ុប Seagull និងបងប្អូនរបស់ខ្លួន Dolphin នេះក៏ធ្លាប់នាំទៅទីផ្សារលោកខាងលិចផ្សេងៗទៀតដូចជា Brazil និង Mexico ជាដើម ដែលទទួលបានទិន្នផលនៃការលក់គួរឲ្យកត់សម្គាល់ ហើយសម្រាប់ការនាំចូលទៅអឺរ៉ុបនេះ Seagull អាចនឹងឡើងដល់ចាប់ពី ២១០០០ ដុល្លារទៅ ដោយការបូកថែមទាំងថ្លៃពន្ធនាំចូលផ្សេងៗ តែ BYD រំពឹងថា យ៉ាងណាតម្លៃរបស់វានៅអាចទាបជាងរថយន្ដអគ្គិសនីពីក្រុមហ៊ុនក្នុងស្រុកដូចជា VW, Stellantis... ជាដើម ដែលល្មមអាចឲ្យប្រកួតប្រជែងការលក់គ្នាបាន។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច
ប្រហែលមានតែ Suzuki Celerio 2025 ទេដែលជាឡានថ្មីខ្លាញ់គោធូរថ្លៃជាងគេនៅស្រុកខ្មែរ តម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
ឡាន Minivan កៅអី 3ជួររបស់ Honda Odyssey 2025 តម្លៃក្រៅស្រុក 4ម៉ឺនដុល្លារជាង ប្រើម៉ាស៊ីន V.6 ស៊ីសាំងខ្ទង់ 12លីត្រ
ស្រឡាញ់ Honda ចង់ចាយខ្ទង់ 3ម៉ឺនដុល្លារជាង រកឡានខ្ពស់ទំនើបអាចមើល Acura ADX 2025 បានព្រោះក្រុមហ៊ុនតែមួយទេ