ក្រុមហ៊ុនរថយន្ដអគ្គិសនីល្បីឈ្មោះចិន BYD (Build Your Dream) បានសម្រេចជ្រើសយកប្រទេស ថៃ ជាទីតាំងសង់រោងចក្រ ផ្គុំ និងដំឡើង អន្ដរជាតិដំបូងរបស់ខ្លួន ក្រៅពីរោងចក្រនៅក្នុងប្រទេសកំណើត ដើម្បីពង្រីកទីផ្សារក្នុងទឹកដីអាស៊ីអាគ្នេយ៍។
តាមការចុះផ្សាយពីវេបសាយ Automotive News បានឲ្យដឹងថា BYD ទើបតែបានចុះហត្ថលេខាជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មថៃ WHA Corporation Public Company Limited ដោយបោះទីតាំងសាងសង់ រោងចក្រ ផ្គុំ និងដំឡើងនេះ ក្នុងខេត្ត Rayong ប្រទេសថៃ ជាមួយនឹងគម្រោង បញ្ចេញលក់ក្នុងឆ្នាំ ២០២៤ ក្នុងចំនួន ប្រមាណ ១៥០ ០០០ គ្រឿង ទៅគ្រប់បណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអគ្នេយ៍ ព្រមទាំងទៅទ្វីបអ៊ឺរ៉ុបផងដែរ។
គួររំឭកថា BYD គឺជាម៉ាកសញ្ញាក្រុមហ៊ុនរថយន្ដល្បីរបស់ចិនទី ៣ ហើយ ដែលបានដាក់ទីតាំងរោងចក្រសម្រាប់តំបន់អាស៊ីអគ្នេយ៍ របស់ខ្លួននៅប្រទេសថៃ ដែលពីរទៀត មាន SAIC Motor Corp និង Great Wall Motor Co ដោយ WHA បានប៉ាន់ស្មានថា វាអាចជួយឲ្យដំណើរការផលិតរថយន្ដអគ្គិសនីនៅថៃ កើនឡើង ៣០% នៅឆ្នាំ ២០៣០ ឬប្រមាណ ៧០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
ការវិនិយោគនេះ គឺស្ថិតនៅក្នុងបេសកកម្មក្លាយជាប្រទេសនាំមុខលើឧស្សាហកម្មរថយន្ដអគ្គិសនីប្រចាំតំបន់អាស៊ានរបស់ថៃ ដោយរដ្ឋាភិបាលខ្លួនបានដាក់យុទ្ធសាស្រ្ដដូចជា ការផ្ដល់ប្រាក់ឧបត្ថម្ភ ឲ្យទិញរថយន្ដ EV ១៥០០០០ បាត (៤០៥២ដុល្លារ) ក្នុងមួយគ្រឿង, កាត់បន្ថយពន្ធនាំចូលពី ៨% មក ២% ជាថ្នូរដោះដូរនឹងក្រុមហ៊ុនផលិតរថយន្ដ អគ្គិសនី ឲ្យមកដាក់ទុនវិនិយោគធ្វើរោងចក្រ ក្នុងប្រទេសខ្លួនជាដើម បើតាមការឲ្យដឹងពី Nikkie Asia។
ចំណែកឯ BYD វិញ ក្រៅពីពង្រីកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ ខ្លួន ក៏មានគម្រោងឆ្លងទៅប្រទេសផ្សេងៗទៀត ដូចជា ប្រេស៊ីល, អូស្រ្ដាលី, សិង្ហបុរី, ណ័រវេស និង ប្រទេសជប៉ុនឆាប់ៗនេះផងដែរ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី