ក្រុមហ៊ុនផលិតឡានអគ្គិសនីល្បីឈ្មោះចិន BYD ជាគូប្រកួតធំនឹង Tesla ទើបតែបានបង្ហាញរថយន្ដអគ្គិសនីប្រភេទ supercar ទំនើបរបស់ខ្លួន ក្នុងកម្មវិធី Shanghai Auto Show កាលពីពេលថ្មីៗនេះ មានឈ្មោះថា Yangwang U9 ដែលមានកម្លាំងខ្លាំងដល់ ១១០០ សេះ ព្រមជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធជើងក្រោមទំនើប ឲ្យរថយន្ដទៅមុខបានជាមួយកង់ត្រឹមតែ ៣ ប៉ុណ្ណោះ។
តាមការឲ្យដឹងពី Carscoops ថា ប្រព័ន្ធជើងក្រោមកម្រិតខ្ពស់នេះមានឈ្មោះថា ‘DiSus-X’ (Advanced ‘Disus-X’ suspension system) ដែលមានរួមបញ្ចូលប្រព័ន្ធទំនើបផ្សេងៗដូចជា Intelligent Damping Body Control System (Disus-C), Intelligent Hydraulic Body Control System (Disus-P), និង Intelligent Air Body Control System (Disus-A) ដែលជាប្រព័ន្ធគ្រប់គ្រងចលនារបស់រថយន្ដ អាចឲ្យវាបើកបានដោយប្រើកង់ ៣ ការពារពេលបែកកង់ចៃដន្យ ពិសេសមួយទៀតវាអាចលោតបានផុតកង់ទាំងបួនដោយខ្លួនឯងទៀតផង។
BYD បានបន្ថែមដែរថា បច្ចេកវិទ្យានេះអាចរក្សាលំនឹងរថយន្ដពេលបើករ៉េចង្កូត, កាត់បន្ថយអត្រានាំឲ្យក្រឡាប់ឡាន និងជំនួយលើការចាប់ហ្រ្វាំងបន្ទាន់ផងដែរ។
ក្រៅពីប្រព័ន្ឌជើងក្រោមពិសេស Yangwang U9 ប្រើប្រាស់ជាមួយនឹង platform រថយន្ដអគ្គិសនី Yisigang មានបំពាក់ម៉ូទ័រអគ្គិសនី ៤ គ្រាប់ ផលិតកម្លាំងបាន ១១០០ សេះ អាចជាន់បានពី ០ ទៅ ១០០ គម/ម៉ ប្រើពេលត្រឹម ២ វិនាទី និងសាកពេញម្ដងអាចជិះបានដល់ ៧០០ គម ដែលក្នុងនោះវាប្រើពេលប្រមាណ ១៨ នាទី សាកបានពី ៣០% ទៅ ៨០% ។
បើតាមការចុះផ្សាយពីវេបសាយលក់ឡានអគ្គិសនី LiCarco ឲ្យដឹងថា Yangwang U9 នឹងចាប់ផ្ដើមផលិត និងចេញលក់ក្នុងទីផ្សារប្រទេសចិនដំបូងគេ នៅកំឡុងចុងឆ្នាំ ២០២៣ នេះ ជាមួយនឹងតម្លៃខ្ទង់ ១៥០ ០០០ ដុល្លារ (១៤ ៨០០០ ដុល្លារ) ។
ប្រភព៖ Carscoops
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី