ធ្លាប់តែឮឡានអគ្គិសនី pick up ពី Ford ដូចជា Ford F-150 lightning និង pick up អគ្គិសនីពី Toyota ដែលទើបតែសម្រេចសាកល្បងលើរថយន្ដ Hilux របស់ខ្លួន ថ្មីៗនេះ គេប្រទះឃើញឡានអគ្គិសនី pickup របស់ BYD ចេញបើកបរសាកល្បងលើដងផ្លូវ ជាមួយនឹងដំណឹងថា នឹងបង្ហាញមុខជាផ្លូវការង្វង់ចុងឆ្នាំ ២០២៣ នេះ។
យោងតាមរូបភាព spy shot និង patent បានឲ្យឃើញថា ថ្វីត្បិតតែរូបរាងលម្អិតទាំងស្រុងរបស់រថយន្ដមិនត្រូវបានបង្ហាញច្បាស់ តែតាមការចុះផ្សាយពី Car News China ឲ្យដឹងថា រថយន្ដអគ្គិសនី pick up របស់ BYD នេះ ជាផ្នែកមួយក្នុងសេរីឡាន Ocean Series របស់ខ្លួន និងត្រូវរចនាដោយអតីតអ្នករចនាម៉ូដរថយន្ដរបស់ Audi លោក Wolfgang Egger ដែលក្រឡេកមួយភ្នែកទៅស្រដៀងនឹង Toyota Tacoma ជាមួយនឹងប្រវែងបណ្ដោយប្រមាណ ៥.៣ ម៉ែត្រ កម្ពស់ ១.៨ ម៉ែត្រ ។ សម្រាប់ spec ផ្សេងៗ BYD មិនទាន់បានឲ្យដឹងនៅឡើយទេ គ្រាន់តែបានបង្ហើបថា BYD អាចនឹងផ្ដល់ជូនជា ២ ដោយអាចជា អគ្កិសនីសុទ្ធ និងប្រភេទ PHEV (Plug-In Hybrid) ហើយសម្រាប់ប្រព័ន្ធ Head-up Display នឹងអាចប្រើប្រាស់បច្ចេកវិទ្យាពី Huawei។
គួររំឭកផងដែរថា មិនមែនមានតែ Ford, Toyota និង BYD ប៉ុណ្ណោះទេ ដែលគិតគូរពីការផលិតឡានអគ្គិសនីប្រភេទនេះ ដោយបច្ចុប្បន្នមានក្រុមហ៊ុនផ្សេងៗទៀតដូចជា Geely (Geely Radar RD6), Dongfeng (Dongfeng Rich 6 EV), និង GM ដែលចូលហ៊ុនគ្នាជាមួយក្រុមហ៊ុនចិន SGMW ក៏មាន (និងកំពុង) ផលិតឡានអគ្គិសនីប្រភេទ pick up នេះផងដែរ ហើយសម្រាប់ BYD pick up នេះ នឹងមកបង្ហាញមុខជាផ្លូវការក្នុងរង្វង់ចុងឆ្នាំ ២០២៣ ឆាប់ៗ ជាមួយតម្លៃប៉ាន់ស្មានពី Electrek ថាអាចខ្ទង់ពី ៥៨០០០ ដុល្លារ ទៅ ៨៧០០០ ដុល្លារ។
សូមជម្រាបដែរថា បន្ទាប់ពីសម្រេចការលក់បានយ៉ាងគួរឲ្យកត់សម្គាល់ជាមួយទិន្នផលដែលប្រកិតគ្នានឹងឡានអគ្គិសនីឈានមុខគេ Tesla, BYD មានទីផ្សារធំក្នុងប្រទេសដូចជា ថៃ ប្រេស៊ីល កូឡុមប៊ី និងអ៊ីស្រាអែល និងកំពុងបន្ដចេញម៉ូដេលថ្មីៗទៅ ជប៉ុន មិចស៊ិចកូ អូស្រ្ដាលី ហុងគ្រី និងប្រទេសជាច្រើនទៀតរួមទាំងកម្ពុជា ផងដែរ ។
ប្រភព៖ Car News China
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល