កាលពីពេលថ្មីៗនេះ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ឆាប់ៗនេះ ក្រុមហ៊ុនផលិតរថយន្ដយក្សចិន BYD នឹងដាក់ទីតាំងផ្គុំ និងដំឡើងរថយន្ដ BYD នៅកម្ពុជា។
យោងតាមប្រសាសន៍របស់សម្ដេចអធិបតី ក្នុងពិធីកិច្ចសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា៖
“បន្ដិចទៀត ក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយ នឹងគ្រោងមកដាក់ទុន ដើម្បីរៀបបើកផលិតរថយន្ដនៅកម្ពុជា”
សម្ដេចបានបន្ថែមទៀតថា៖
“យើងមាន ក្រុមហ៊ុន Ford, ក្រុមហ៊ុន Toyota, ក្រុមហ៊ុន Hyundai, ឥឡូវមាន BYD ហើយថ្ងៃមុនឃើញមានពីរមកទៀត ដែលកំពុងសុំមកបើករោងចក្រផលិតរថយន្ដនៅស្រុកខ្មែរ”
ដែលនេះបង្ហាញឲ្យឃើញពី ការពង្រីកការធ្វើពិពិធកម្មនៃសេដ្ឋកិច្ច និងសង្វាក់ផលិតកម្មនៅកម្ពុជា ដោយក្រុមហ៊ុនធំៗដែលមកដាក់ទុន និងភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្ដាល ធុនតូច នៅកម្ពុជា ដើម្បីជាសង្វាក់ផ្គត់ផ្គង់ធាតុផ្សំ។
សូមជម្រាបជូនដែរថា ការបណ្ដាក់ទុនពីក្រុមហ៊ុនធំៗ បែបនេះ នឹងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ទាំងលើវិស័យយានយន្ដ និងការផ្គត់ផ្គង់ការប្រើប្រាស់ ដោយរថយន្ដផ្គុំ ដំឡើងក្នុងប្រទេស មានតម្លៃធូរថ្លៃជាជាងរថយន្ដនាំចូល ដែលត្រូវគិតពន្ធផ្សេងៗទ្វេរគុណ ដោយសារតែការដំឡើងគឺគិតតែលើពន្ធនាំចូលគ្រឿងបង្គុំ និងបរិក្ខារ សម្រាប់ដំឡើងរថយន្ដប៉ុណ្ណោះ។
ក្នុងនោះដែរ ការបណ្ដាក់ទុននេះ នឹងផ្ដល់ឱកាសការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការងារជំនាញបច្ចេកទេស ដែលមិនត្រឹមតែផ្ដល់កម្រៃខ្ពស់ ថែមទាំងជាការហ្វិកហាត់ដ៏មានតម្លៃមួយទៅលើបច្ចេកទេសយានយន្ដ ជួយលើកតម្កើនធនធានមនុស្សនៅកម្ពុជា។
បន្ថែមពីនេះ ការវិនិយោគរបស់ក្រុមហ៊ុនធំៗ មកក្នុងកម្ពុជា បញ្ចាក់ពីសុខសន្ដិភាពនៅក្នុងប្រទេស ក៏ដូចជាធនធាន និងលទ្ធភាព ដែលកម្ពុជាមាន ជួយបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនធំៗ ក្នុងវិស័យយានយន្ដនេះ និងវិស័យផ្សេងៗទៀតមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជានៅថ្ងៃមុខផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ ទទក
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់