ថ្មីៗនេះ មានការលេចឮដំណឹងថា BYD គ្រោងធ្វើរថយន្ដប្រភេទ SUV ខ្នាតធំ ៧ កៅអី ដែលមានឈ្មោះថា BYD Ming ជាមួយតម្លៃសមរម្យ ហើយគ្រោងបង្ហាញមុខក្នុងពេលឆាប់ៗនេះ។
Concept រថយន្ដ SUV ៧ កៅអី នេះ នឹងធ្វើឡើងនៅក្នុងក្រុមរថយន្ដ BYD Dynasty Series ដែលម៉ូដែលនីមួយៗនឹងត្រូវដាក់ឈ្មោះតាមរជ្ជកាលរាជវង្សល្បីៗរបស់ចិន រាប់ពីរាជរង្ស Han, Qin, Yuan, Tang, និង រាជវង្ស Song ហើយម៉ូដែលដែលកំពុងតែផលិតចេញបច្ចុប្បន្នគឺ Dynasty Tang ប្រភេទ crossover ហើយនឹងបន្ថែមមួយរាជវង្សទៀតដែលជា SUV ខ្នាតធំ BYD Dynasty Ming នេះឯង។
តាមការឲ្យដឹងពី CarNewsChina ថា BYD Ming នឹងបង្ហាញមុខដំបូងគេក្នុងទីផ្សារប្រទេសចិន ជា SUV ខ្នាតធំពេញតួ ៧ កៅអី បណ្ដោយ ៥ម៉ែត្រ ទទឹង ២ម៉ែត្រ និងកម្ពស់ ១.៧៥ម៉ែត្រ ជាមួយនឹងការរចនាម៉ូដផ្នែកខាងក្រៅយកគម្រូតាម Dynaty Qin L sedan និង ប្រើប្រាស់ DMp Powertrain ដែលប្រើប្រាស់ក្នុង Tang ដែរ គ្រាន់តែជាប្រព័ន្ធ plug in Hybrid ២.០លីត្រ turbocharged ICE អមជាមួយម៉ូទ័រអគ្គិសនី ២ រត់ដោយ ប៉ុង ២ 4WD និងផលិតកម្លាំងបាន ៦០០សេះ។ ក្នុងនោះវាអាចជាន់បានពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៣.៩ វិនាទី។
សម្រាប់ផ្នែកខាងក្នុង មិនទាន់មានព័ត៌មានណាបញ្ជាក់ច្បាស់នៅឡើយទេ គ្រាន់តែដឹងថា វាអាចរចនាតាមអត្តសញ្ញាណ BYD ដដែល ជាមួយ LCD instument panel និង អេក្រង់កម្សាន្ដ ១៥.៦ អិង ដែលអាចបង្វិលបានជាដើម។
សម្រាប់តម្លៃវិញ CarNewsChina ក៏បានឲ្យដឹងដែរថា វាអាចស្ថិតនៅល្បាក់ប្រហាក់ប្រហែលគ្នានឹង បងប្អូនជីដូនមួយរបស់វា នោះគឺ Denza N9 ដែលជា luxury crossover គ្រាប់តែ Ming SUV ប្រហែលជាមានតម្លៃសមរម្យជាងខ្ទង់ពី ៤១ ៣៥០ ដុល្លារ ទៅ ៤៨ ២០០ ដុល្លារ។
អត្ថបទ៖ Andra
ប្រភព៖ CarNewsChina
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល