ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សចិន BYD បានប្រកាសចេញរថយន្ដ plug in Hybrid ជំនាន់ថ្មី ប្រើបច្ចេកវិទ្យាថ្មី ដោយចាក់សាំងតែមួយពេញ សាកថ្មមួយពេញ អាចឲ្យវាបើកបរបានចម្ងាយដល់ទៅ ២១០០គម ទើបអស់ថាមពល។
បើតាមការអះអាងពីលោក Wang Chuanfu អគ្គនាយកក្រុមហ៊ុន BYD បានមានប្រសាសន៍ឲ្យដឹងថា BYD plug in Hybrid ថ្មីនេះត្រូវបានធ្វើតេស្ដសមត្ថភាព និងទទួលបានលទ្ធផលគាប់ប្រសើរ ដោយស៊ីសាំងប្រមាណតែ ២.៩លីត្រប៉ុណ្ណោះក្នុងការបើកបរ ១០០គម បូកនឹងការប្រើប្រាស់ថ្មអគ្គិសនីជំនួយមួយពេញ ដែលជាក្ដីសង្ឍឹមខ្ពស់មួយសម្រាប់ BYD ក្នុងការប្រកួត ប្រជែងជាមួយក្រុមហ៊ុនល្បីខាង Hybrid ដូចជា Toyota និង Volkswagen។
លោកក៏បានបន្ថែមទៀតថា បច្ចេកវិទ្យានឹងអាចជួយឲ្យអតិថិជនសន្សំសំចៃទឹកប្រាក់ប្រមាណ ១ ៣៣៦ ដុល្លារក្នុងមួយឆ្នាំៗ បើប្រៀបធៀបនឹងការប្រើប្រាស់រថយន្ដសាំងសុទ្ធ។
ក្នុងនោះដែរ សម្រាប់ BYD plug in Hybrid ដែលស្ថិតក្នុងទីផ្សារបច្ចុប្បន្នជាជំនាន់ទី ៥ ដែលមានសមត្ថភាពសន្សំសំចៃខ្ពស់ដូចគ្នា ដោយស៊ីសាំងប្រមាណ ៣.៨លីត្រ ក្នុង ១០០គម សម្រាប់ការរត់ដោយប្រើសាំងសុទ្ធ ដែលបានជួយឲ្យ ទិន្នផលការលក់របស់ BYD កើនឡើងជាលំដាប់ចាប់ពីឆ្នាំ ២០២១ មក ដោយសរុប ៣ ឆ្នាំចុងក្រោយនេះ មានចំនួន ៣.៦ លានគ្រឿងមកហើយ ជាមួយនឹងយុទ្ធសាស្រ្ដការបញ្ចុះតម្លៃ ១០% ទៅ ២២% ទៀតនោះធ្វើឲ្យ រថយន្ដ Hybrid របស់ BYD ដូចជា ម៉ូដែល Qin និង Song លក់ដាច់ជាងរថយន្ដសាំងដូចជា Lavida និង Sagitar ជាដើម។
សម្រាប់់តម្លៃវិញ BYD មិនទាន់បានឲ្យដឹងពី plug in Hybrid ជំនាន់ថ្មីនេះទេ តែគេសន្និដ្ឋានទៅតាម ម៉ូដែលដែល BYD ទើបតែចេញថ្មីៗ ដែលមានបំពាក់បច្ចេកវិទ្យាស្រដៀងគ្នា ដូចជា Qin L sedan, និង Seal 06 ជាមួយតម្លៃចាប់ពី ១៣ ៧៧៥ ដុល្លារទៅ។
អត្ថបទ៖ Andra
ប្រភព៖ AsiaFinancial
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី