បន្ទាប់ពី បន្ដពង្រីកទីផ្សារគ្រប់ទីកន្លែង និងមានឈ្មោះបោះសម្លេងលើការផលិតរថយន្ដអគ្គិសនីដែលមានតម្លៃទាប និងក្លាយជាដៃគូប្រកួតដ៏ស្វិតស្វាញនឹង Tesla ថ្មីៗនេះ BYD បានប្រកាសនឹងនាំយករថយន្ដអគ្គិសនីពេញនិយម តម្លៃ ២៥០០០ ដុល្លារ របស់ខ្លួន BYD Seal ទៅវាយលុកទីផ្សារកូរ៉េខាងត្បូងវិញម្ដង ដែលជាទឹកដីនៃ Hyundai នៅឆ្នាំ ឆ្នាំក្រោយនេះ។
តាមការឲ្យដឹងពី Electrek ថាបន្ទាប់ពីបង្ហាញមុខនៅក្នុងទីផ្សារចិន កាលពីឆ្នាំ ២០២២ កន្លងមក BYD Seal បានបន្ដព្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុប អូស្រ្ដាលី និងប្រេស៊ីល ដែលក្លាយទីជាគូប្រកួតនាំមុខគេជាមួយនឹង Tesla Model 3 ដែលក្រុមហ៊ុនត្រៀមខ្លួនបន្ដនាំរថយន្ដអគ្គិសនីម៉ូដែលនេះទៅកាន់ទីផ្សារប្រទេសដែលមានតម្រូវការថយន្ដអគ្គិសនីខ្ពស់ផ្សេងៗទៀត។
BYD Seal ជារថយន្ដអគ្គិសនីសុទ្ធ ប្រភេទ sedan បណ្ដាយខ្លួន ៤.៨ម ទទឺង ១.៨៧ម និងកម្ពស់ ១.៤៦ម ជាមួយតម្លៃ ចាប់ផ្ដើមពី ២៥០០០ ដុល្លារ (នៅចិន) នឹងសមត្ថភាពអាចបើកបានចម្ងាយ ៥៥០គម សម្រាប់ Seal EV Honor Edition និង ៥៧០គម ជាមួយតម្លៃ ៤៨៥០០ ដុល្លារ សម្រាប់ Seal EV នៅអឺរ៉ុប។
យ៉ាងណាមិញ BYD Seal តម្លៃទាប នឹងត្រៀមខ្លួនចូលទៅក្នុងទីផ្សារកូរ៉េខាងត្បូងឆាប់ៗនេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួចរាល់ពីស្ថាប័ន ត្រួតពិនិត្យរថយន្ដនាំចូលរបស់កូរ៉េរួចរាល់ ដែលគេរំពឹងថាវានឹងក្លាយទៅជាគូប្រកួតប្រជែងធំរវាង IONIQ6 នៃក្រុមហ៊ុនម្ចាស់ផ្ទះ Hyundai និង Model 3 របស់ Tesla ដែលកំពុងតែមានសន្ទុះពេលបច្ចុប្បន្នដែរ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនម្ចាស់ផ្ទះ Hyundai និង Kia ក៏កំពុងដុតដៃដុតជើងផលិតរថយន្ដអគ្គិសនីតម្លៃសមរម្យរបស់ខ្លួន ដែរ ដោយកាលពីពេលថ្មីៗនេះ Hyundai ក៏ទើបតែចេញ Casper EV សេរីថ្មីមកក្នុងទីផ្សារកូរ៉េខាងត្បូង និង Inster EV ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ខណៈ Kia ក៏ទើបតែចេញ EV3 របស់ខ្លូនជាមួយតម្លៃខ្ទង់ ៣០ ៧០០ ដុល្លារមកក្នុងទីផ្សារកូរ់េ និងត្រៀមទៅអឺរ៉ុប ចុងឆ្នាំនេះ និងផ្សារមិចសិចកូ និងអាមេរិកឆ្នាំ ២០២៥ នេះផងដែរ។
គួរបញ្ជាក់ផងដែរថា ស្របពេលកំណើននៃរថយន្ដអគ្គិសនីនាំចូលពីក្រៅប្រទេសចូលមកក្នុងកូរ៉េខាងត្បូង ក្រុមហ៊ុន Hyundai និង Kia នៅតែរក្សាដំណែងជាក្រុមហ៊ុនលក់ដាច់រថយន្ដអគ្គិសនីឈានមុខគេ ក្នុងទីផ្សារប្រទេសកំណើតរបស់ខ្លួនដដែល។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ