កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ទើបតែបានប្រកាសចេញរថយន្ដប្រភេទ Hybrid សេរីថ្មីរបស់ខ្លូនចំនួន ២ ម៉ូដែល បន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុមរថយន្ដ Dynasty និង Ocean ដែលកំពុងតែមានការនិយមប្រើប្រាស់ពីអតិថិជនរបស់ខ្លួន និងមានតម្លៃចាប់ផ្ដើមពី ១៨០០០ ដុល្លារទៅ។
រថយន្ដថ្មីទាំងពីរម៉ូដែលនេះ រួមមាន Song L DM-i និង Song Plus DM-i ឆ្នាំ ២០២៥ ដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន DM 5.0 hybrid អភិវឌ្ឍន៍ពីជំនាន់មុនដែលប្រើប្រាស់ក្នុង BYD Seal 06 DM-i និង Qin L DM-i Hybrid sedans ដែលជាបច្ចេកវិទ្យាជំនាន់ទី ៥ នៃ DM technology របស់ BYD ដែលស៊ីសាំងតិច តែផ្ដល់ថាមពលខ្ពស់ ដោយក្រុមហ៊ុនអះអាងថាវាស៊ីត្រឹមតែ ៣.៩ល/១០០គម ហើយចាក់សាំងមួយពេញ និងសាកថ្មមួយពេញអាចឲ្យវាធ្វើដំណើរបានដល់ទៅ ១ ៥០០គម។
សម្រាប់ម៉ូដែលថ្មីទាំងពីរដែលនឹងចេញនេះ និងត្រូវបន្ថែមចូលទៅក្នុងក្រុមរថយន្ដដែលមានប្រជាប្រិយភាពប្រើប្រាស់ពីអតិថិជន ដូចជា ក្រុមរថយន្ដសេរី Dynasty Series និង Ocean Series របស់ខ្លួនដោយ Song L DM-i ស្ថិតក្នុង Dynasty Series បន្ថែមពីរាមច្បងដូចជា ម៉ូដែលអគ្គិសនីសុទ្ធ Song L និងម៉ូដែល Hybrid Song Pro DM-i រីឯ Song Plus DM-i ២០២៥ នឹងស្ថិតក្នុងក្រុម Ocean Series បន្ថែមពីរាមច្បង ដូចជា Song Plus DM-i និង Song Plus EV។
Song L DM-i និង Song Plus DM-i ឆ្នាំ ២០២៥ ត្រូវរចនាជាប្រភេទរថយន្ដ SUV បណ្ដោយ ៤.៧ម ទទឹង ១.៨ម កម្ពស់ ១.៦៧ម ប្រើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យា DM ជំនាន់ថ្មីជាមួយស៊ីឡាំងចំណុះ 1.5L និងម៉ូទ័រអគ្គិសនី ១ ដែលផលិតថាមពលសរុបបាន ១៦០ kW និងអាចជាន់បានល្បឿនពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៧.៧វិ។
ក្នុងនោះដែរ ទាំងពីរម៉ូដែលត្រូវបានបែងចែកជា ៥ variants ដែលភ្ជាប់មកជាមួយនឹងថ្ម CLCT ថាមពលខុសគ្នា និងតម្លៃផ្សេងគ្នា រួមមាន ថាមពល ១២.៩kWh រត់បាន ៧៥គម តម្លៃ ១៨ ៧៣០ ដុល្លារ, ថាមពល ១៨.៣ kWh រត់បាន ១១២គម តម្លៃ ២០ ១០៩ដុល្លារ. ថាមពល ១៨.៣ kWh រត់បាន ១១២គម តម្លៃ ២១ ៤៨៨ដុល្លារ. ថាមពល ២៦.៦ kWh រត់បាន ១៦០គម តម្លៃ ២២ ៨៦៧ដុល្លារ. ថាមពល ២៦.៦ kWh រត់បាន ១៦០គម តម្លៃ ២៤ ២៤៦ដុល្លារ (Variant មានថាមពលដូចគ្នាតម្លៃខុសគ្នា អាស្រ័យនឹងបច្ចេកវិទ្យា មុខងារប្រើប្រាស់បន្ថែមផ្សេងៗរបស់វា)។
សូមជម្រាបជូនដែរថា ក្នុងរយៈពេលពាក់កណ្ដាលឆ្នាំ ២០២៤ នេះ ក្រុមរថយន្ដត្រកូល Song នេះ សម្រេចការលក់បាន ៤០៦ ៥៣០ គ្រឿង ដែលស្មើនឹង ២៥.២% នៃទិន្នន័យលក់រថយន្ដសរុបរបស់ BYD ហើយក្រុមហ៊ុនក៏រំពឹងដែរថាដល់ឆ្នាំ ២០២៦ ក្រុមហ៊ុននឹងសម្រេចការលក់ឲ្យដល់ ៦ លានគ្រឿង ទូទាំងពិភពលោក ជាមួយនឹងការនាំចេញទៅក្រៅប្រទេសមិនតិចជាង ១.៥ លានគ្រឿងផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ CnEVPost
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង