ក្រោយប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីចិន BYD បានដណ្ដើមដំណែងជាក្រុមហ៊ុនលក់រថយន្ដអគ្គិសនីឈានមុខគេពី Tesla បានសម្រេច នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣។
តាមការឲ្យដឹងពី BBC កាលពីពេលថ្មីៗនេះ ថា សន្ទុះនៃការលក់រថយន្ដអគ្គិសនីរបស់ BYD កើនឡើងខ្លាំងនៅរង្វង់ ៣ ខែចុងក្រោយ នៃឆ្នាំ ២០២៣ នេះ ដោយទទួលបានទិន្នន័យការលក់ ៥២៦ ០០០ គ្រឿង ដែលធៀបជាមួយនឹង Tesla ដែលលក់បានចំនួន ៤៨៤ ៥០០ គ្រឿងក្នុងរយៈពេលដូចគ្នា ជាពិសេសទិន្នផលលក់របស់ BYD នៅក្នុងខែចុងក្រោយ (ធ្នុ) កើនឡើងដល់ទៅ ៧០% ពីទិន្នផលខែមុន។
សារព័ត៌មាន Fortune ក៏បានឲ្យដឹងដែរថា សន្ទុះនៃការកើនឡើងរបស់ BYD នេះក៏ដោយសារតែការផលិតរថយន្ដអគ្គិសនី មានតម្លៃសមរម្យ និងច្រើនម៉ូដែល ជាពិសេស BYD ទើបតែចេញរថយន្ដអគ្គិសនីប្រភេទ luxury Yangwang U9 របស់ខ្លួនដែលបានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាច្រើន លើសពីនេះទៅទៀត BYD ក៏កំពុងតែពង្រីកសាខារោងចក្ររបស់ខ្លួនទៅប្រទេសដែលមានទីផ្សារឡានអគ្គិសនីច្រើនផ្សេងទៀតដែរ ដូចជា ហុងគ្រី, ថៃ, និងកំពុងតែសម្លឹងមើលទីផ្សារនៅមុិចសិចកូ ជាមួយនឹងការរំពឺងថានឹងបានចំណេញខ្ពស់ដោយធ្វើជាផ្លូវក្រោយសម្រាប់នាំចូលរថយន្ដទៅទីផ្សារសហរដ្ឋអាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លទ្ធផលសរុបប្រចាំ ២០២៣ ទាំងមូលដោយ Tesla នៅរក្សាដំណែងជាក្រុមហ៊ុនលក់រថយន្ដអគ្គិសនីឈានមុខគេដដែល ជាមួយលទ្ធផលលក់បាន ១.៨ លានគ្រឿង ដែលកើនឡើង ២០% ធៀបនឹងទិន្នន័យពីឆ្នាំ ២០២២ រីឯក្រុមហ៊ុន BYD ទទួលបានលទ្ធផល ១.៦ លានគ្រឿងសម្រាប់រយៈពេលដូចគ្នា។
យ៉ាងណាមិញ ឃើញថា លទ្ធផលនេះនៅប្រកៀកប្រកិតគ្នានៅឡើយ ហើយក្រុមហ៊ុន Tesla ក៏កំពុងតែដុតដៃដុតជើងគិតគូររឿងតម្លៃ និងបង្កើនការផលិតរបស់ខ្លួនស្របទៅតាមតម្រូវការរបស់អតិថិជន ដើម្បីរក្សាដំណែងជាក្រុមហ៊ុនឡានអគ្គិសនីឈានមុខគេ រីឯក្រុមហ៊ុនរថយន្ដអគ្គិសនីល្បីៗផ្សេងៗទៀតក៏កំពុងតែពង្រឹងការលក់ និងទាក់ទាញទីផ្សារអតិថិជនរបស់ខ្លួនជាបន្ដបន្ទាប់ផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ BBC
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី