ក្រុមហ៊ុនឡានអគ្គិសនីល្បីឈ្មោះមួយរបស់ចិន BYD Auto Industry បានបង្ហាញគម្រោង បណ្ដាក់ទុនវិនិយោគសាងសង់ស្ថានីយ៍សាកឡានអគ្គិសនី ក្នុងប្រទេស កម្ពុជា ចំនួន ២០០ កន្លែង ដល់បំណាច់ឆ្នាំ ២០២៣នេះ។
យោងតាមកិច្ចប្រជុំរវាង ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល និង តំណាងក្រុមហ៊ុន BYD កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនបានបង្ហាញនូវផែនការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ ទីតាំង ផ្សេងៗគ្នា នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៣ និងស្នើសុំឱ្យក្រសួងជួយសម្របសម្រួលស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយ ទាំងនោះ។
ឆ្លើយតបនឹងសំណូមពរនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយទាំង ២០០ កន្លែង ស្ថិតនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ រាជធានី-ខេត្ត។ ក្នុងនោះក៏មានការសហការជាមួយ ក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំយុទ្ធសាស្រ្ដផ្សេងៗដូចជា បញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គិសនី និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័សម្រួលការប្រើប្រាស់យានយន្ដអគ្គិសនី ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់យានយន្ដអគ្គិសនីឲ្យបានច្រើនផងដែរ។
លើសពីនេះទៅទៀត ក្រសួងក៏បានស្នើសុំ ចុះ MoU ជាមួយ ក្រុមហ៊ុន BYD អនុញ្ញាតឲ្យមានការបណ្ដុះបណ្ដាលមន្ដ្រី និងនិស្សិតកម្ពុជា ឲ្យទៅសិក្សា វគ្គខ្លីៗនៅក្រុមហ៊ុន BYD ឬ នៅកម្ពុជាផ្ទាល់ ដូចជា អ្វីដែលបានធ្វើជាមួយក្រុមហ៊ុន Ford ដូច្នោះដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី