ដល់ពេលវេលាដែលក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីចិន BYD វាយលុកទីផ្សារអឺរ៉ុបទៀតហើយ ដោយថ្មីៗនេះ BYD បាននាំយករថយន្ដទំនើបថ្មី ៨ ម៉ូដែល មកបង្អួតខ្លួននៅក្នុងពិព័រណ៌រថយន្ដអន្ដរជាតិឆ្នាំ ២០២៤ នៅហ្សឺណែវ ប្រទេសស្វ៊ីស។
តាមការឲ្យដឹងពី CNEVPOST ថា នេះជាលើកទី ២ ហើយ ដែលក្រុមហ៊ុន BYD បាននាំយករថយន្ដអគ្គិសនីរបស់ខ្លួន មកចាយសម្រស់ក្នុងទីផ្សារអឺរ៉ុប ដោយលើទី ១ ធ្វើឡើងក្នុងកម្មវិធីពិព័រណ៌រថយន្ដក្នុងក្រុង មុយនិច កាលពីខែកញ្ញាកន្លងទៅ ហើយលើទី ២ នេះធ្វើឡើងនៅ ហ្សឺណែវម្ដង (Geneva International Motor Show) ដែលនាំរថយន្ដ ៨ ម៉ូដែល ជាប្រភេទរថយន្ដ NEV (Neighborhood Electric Vehicle) សុទ្ធតែជាម៉ូដែលថ្មីៗ និងទំនើបៗ របស់ខ្លួន អមជាមួយនឹងការបង្ហាញបច្ចេកវិទ្យា DM i Super Hybrid Technology របស់ខ្លួនទៅកាន់អតិថិជនផងដែរ។
ក្នុងចំណោមរថយន្ដទាំង ៨ នេះ រថយន្ដដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេមានដូចជា BYD Seal U DM i ជាប្រភេទរថយន្ដ PHEV (Plug in Hybrid) ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប DM i Super Hybrid Technology ឬហៅថា Song Plus DM i ក្នុងប្រទេសចិន ដោយ BYD បង្ហើបថានឹងនាំយកមកចូលទីផ្សារអឺរ៉ុបជាផ្លូវការក្នុងឆមាសទី ២ ឆ្នាំនេះ។
មួយទៀតគឺ Yangwang U8 ដែលជារថយន្ដ offroad SUV ជាមួយសមត្ថភាពពិសេសៗដូចជា បង្វិលខ្លួន ៣៦០ ដឺក្រេនៅនឹងកន្លែង, អណ្ដែត និងជិះបាន (ដូចទូក) លើទឹក ព្រមជាមួយបច្ចេកវិទ្យា BYD DiSus Intelligent Body Control System ការពាររថយន្ដមិនឲ្យក្រឡាប់ជាដើម, រថយន្ដ supercar អគ្គិសនី Yangwang U9 ដែល BYD ទើបតែបង្ហាញមុខថ្មីៗនេះ និង Yangwang U7 ដែលជារថយន្ដអគ្គិសនី sedan បែប luxury ដែលអាចរត់បានដល់ ៨០០គម រាល់ពេលសាកថ្មម្ដង។
ក្នុងនោះផងដែរ BYD ក៏បាននាំយករថយន្ដ ២ ម៉ូដែល មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយទៀតសហការជាមួយ Mercedes Benz AG ឈ្មោះថា Denza ដែលមានដូចជា Denza D9 MPV ជារថយន្ដបែប minivan ៧ កៅអី ប្រើប្រព័ន្ធ Hybrid និង Denza N7 ជាប្រភេទ midsize crossover SUV ផងដែរ។
គួបបញ្ចាក់ផងដែរថា តាំងពីប្រកាសចូលមកក្នុងទីផ្សារអឺរ៉ុបមក មកទល់ពេលនេះ ក្រុមហ៊ុន BYD មានសាខាហាងលក់រថយន្ដធំៗរបស់ខ្លួនចំនួន ២៥០ ទីតាំង នៅ ១៩ ប្រទេស ក្នុងនោះមានប្រទេសដែល មានទីផ្សារប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនីច្រើនដូចជា ណ័រវេស, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, បារាំង ជាដើម និងបន្ដ ដាក់គោលដៅទៅបណ្ដាប្រទេសផ្សេងៗទៀតជុំវិញពិភពលោកផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ CnEVPOST
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី