បន្ទាប់ពីសម្ភោធ Yangwang U9 ឲ្យចេញមុខជាផ្លូវការក្ដៅៗ ថ្មីៗនេះ BYD បានសហការជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយទៀតហើយ បញ្ចេញ supercar អគ្គិសនី ថ្មីមួយម៉ូដែលទៀត ជាមួយការរចនាប្លែក និងបច្ចេកវិទ្យាទំនើបគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការឆាប់នេះ។
តាមការឲ្យដឹងពី Car News China ថា រថយន្ដ supercar ម៉ូដែលថ្មីនេះ ជា concept ថ្មីពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ឈ្មោះថា Fang Cheng Bao ដែលជាក្រុមហ៊ុនឯកទេសផលិតរថយន្ដ SUV ទាំងអគ្គិសនី និង PHEV ដែលកន្លងមកមានម៉ូដែលដូចជា Bao 5 ឬ Leopard 5 និងទើបតែបញ្ចេញ Bao 3 (Super 3/Leopard 3) និង Bao 8 (Leopard 8) និងគ្រោងនឹងបញ្ចេញ speedster supercar នេះតែម្ដង ដែលក្រុមហ៊ុនគ្រោងដាក់ឈ្មោះឲ្យថា Bao 9 ឬ Super 9។
តាមព័ត៌មានដែលក្រុមហ៊ុនបានបង្ហើបឲ្យដឹងកន្លងមកថា ស្រដៀងគ្នានឹង Yangwang U9 ដែរ Bao 9 ជា Supercar បែបអគ្កិសនីសុទ្ធ BEV មិនមែនជា PHEV ដូចម៉ូដែលមុនរបស់ខ្លួនទេ ហើយអ្វីដែលប្លែកគឺការរចនារូបរាង និងបច្ចេកវិទ្យាទំនើប ដែលក្រុមហ៊ុនគ្រោងនឹងដាក់ចូលក្នុងរថយន្ដមួយនេះ។
Bao 9 ត្រូវបានរចនាម៉ូដដោយអតីតអ្នករចនាម៉ូដពី Lamborghini និង Audi ដែលជា supercar ២កៅអី ប្រើប្រាស់ទ្វារបើកចំហៀងឡើងទៅលើដែលស្គាល់ថា Scissor doors មិនមានដំបូលដែលមើលទៅដូច រថយន្ដបែប convertable ដែរ គ្រាន់តែគ្មានទាំងកញ្ចក់មុខ (wind screen) ថែមទៀត មានតែកញ្ចក់ខាងមុខបន្ដិចដើម្បីការពារកុំឲ្យសម្ពាធខ្យល់ប៉ះអ្នកដំណើរចំមុខខ្លាំង កាន់តែប្លែកនោះគឺកាប៊ីនមុខ កន្លែងអ្នកអង្គុយ កៅអីទាំង ២ ត្រូវបានឃាំងដាច់ពីគ្នារវាងអ្នកបើកបរ និងអ្នកដំណើរ ហើយចង្កូតមានរាងជាជ្រុងពាក់កណ្ដាលការ៉េ ស្រដៀងទៅនឹងចង្កូតឡានប្រណាំង ឬឡានក្នុងវីដេអូហ្គេម ជាមួយនឹងប៉ូតុងបញ្ជានៅកណ្ដាល និងនៅលើចង្កូត។ ផ្នែកខាងក្រោយមានចង្កៀង LED រាងស្រដៀងគ្នានឹង Fang Cheng Bao logo។
Car News China ក៏បានឲ្យដឹងដែរថា Bao 9 និងមានវត្តមានជាផ្លូវការនៅក្នុងសន្និសិទរថយន្ដលើកទី ១៨ នៅប៉េកាំង ប្រទេសចិន (18th Beijing International Automotive Exhibition/ Auto China 2024) ដែលធ្វើឡើងនៅក្នុងសប្ដាហ៍នេះផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ Car News China
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Subaru Impreza 2025 តម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង Subaru ឆ្លៀតប្រាប់ថា មិនមែនឲ្យតែឡានថ្មីហើយស្អាត សុទ្ធតែថ្លៃទាំងអស់នោះទេ
The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា