ពិព័រណ៌រថយន្ដថៃ លើកទី ៤៥ (Bangkok Motor Show 2024) បានមកដល់ទៀតហើយ ដែល ប្រមូលផ្ដុំទៅដោយរថយន្ដជាច្រើនម៉ូដែល មកពីក្រុមហ៊ុនល្បីៗ តារាចាស់ តារាថ្មី មកចាយសម្រស់បង្អួតរាង សមត្ថភាព បច្ចេកវិទ្យា គម្រោងថ្មី និងប៉ាតង់ថ្មី យ៉ាងកកកុញ ក្រោមប្រធានបទ “ការធ្វើដំណើរប្រកបដោយភាពរីករាយ” (The Mobility of Joyful Experience) ក្នុងឆ្នាំនេះ។
ក្នុងពិព័រណ៌នេះមានក្រុមហ៊ុនរថយន្ដចូលរួមសរុប ៣៧ ក្រុមហ៊ុននិងម៉ូតូ ១២ ក្រុមហ៊ុន ដែលក្នុងនោះមានក្រុម ក្រុមហ៊ុនឡានអគ្គិសនីទើបរះ និងទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្នដូចជា BYD, Changan, GAC Aion, MG, Neta, Xpeng, Zeekr, Honri, Pocco, Nex Point, Firebright, និង VinFast ដែលមកបង្ហាញម៉ូដែលរថយន្ដថ្មីជំនាន់ចុងក្រោយរបស់ខ្លួន ជាពិសេសគឺរថយន្ដអគ្គិសនី ជាមួយនឹងបំណងចាប់ទីផ្សារឲ្យបានច្រើន សាងមុខមាត់ក្នុងឆាកអន្ដរជាតិ។
បន្ទាប់មកមានក្រុមរថយន្ដរះហើយ និងកំពុងពេញនិយម ដែលកំពុងតែប្រឹងប្រែងចាប់ទីផ្សារបន្ថែមឲ្យទាន់សម័យកាលជាមួយនឹង concept ថ្មីៗ ដូចជា Concept EWX ពី Suzuki, D-Max EV concept ពី Isuzu, N line ពី Hyundai, EV5 ពី Kia, EX30 ពី Volvo, Emeya និង Eletra ពី Lotus ជាដើម។
អ្វីដែលមិនគួររំលងគឺក្រុម ក្រុមហ៊ុនរថយន្ដប្រណិត ដូចជា Audi, BMW នាំយក iX2, Maserati Grecale Folgore, Rolls Royce Spectre, Mercedes Benz នាំយក concept រថយន្ដអនាគត EQ lineup ជាមួយ Vision One Eleven របស់ខ្លួនមកបង្ហាញសម្រស់ និងបច្ចេកវិទ្យានំនើបលើឆាកពិព័ណ៌នេះ។
ក្នុងនោះសម្រាប់អ្នកទស្សនាដែលនិយម រថយន្ដ Supercar និង Hypercar ក៏មានវត្តមានដែរ ដូចជា Lamborghini Countach LPI 800-4, McLaren Speedtail, និង ក្រុមរថយន្ដពី Ferraris ព្រមជាមួយនឹងប្រភេទរថយន្ដផ្សេងៗទៀតតាំងពីរថយន្ដកម្រ, រថយន្ដ Classic, គ្រឿងបរិក្ខារ តុបតែងរថយន្ដ និងសម្ភារៈសម្រាប់ដាក់ឡានធ្វើដំណើរផ្លូវឆ្ងាយ និងបោះតង់ជាច្រើនផងដែរ។
សូមជម្រាបជូនដែរថា កម្មវិធីពិព័រណ៌រថយន្ដ Bangkok Motor Show 2024 នេះ ចាប់ប្រព្រឹត្តិទៅពីថ្ងៃទី២៧ មីនា ដល់ថ្ងៃទី ៧ មេសា នេះ នៅសាល IMPACT Muang Thong Thani ដែលបើកឲ្យទស្សនិកជនគ្រប់បណ្ដាប្រទេសចូលទស្សនាដោយសេរីចាប់ពី ថ្ងៃចន្ទ ដល់សុក្រ ម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ១០ យប់ និងសៅរ៍ អាទិត្យ ពីម៉ោង ១១ ព្រឹក ដល់ ១០ យប់។
អ្វីដែលពិសេស គឺអ្នកទស្សនា ក៏អាចមានឱកាសចូលលេងកម្មវិធីចាប់រង្វាន់ផ្សងសំណាង យករង្វាន់ជាច្រើនដូចជា រថយន្ដអគ្គិសនី Lumin EV តម្លៃ ១៣ ៧៥៥ ដុល្លារ, រថយន្ដអគ្គិសនី MG 4 Electric D Version ដែលមានតម្លៃប្រមាណ ២១ ១៨០ ដុល្លារ, ម៉ូតូ Kawasaki KLX230 តម្លៃ ៣ ៩៩៤ ដុល្លារ, ម៉ូតូអគ្កិសនីទំនើប Zeeho AE6+ ដែលមានតម្លៃប្រមាណ ២ ៩៩៩ ដុល្លា, ម៉ូតូ Yamaha Fazzio តម្លៃ ១ ៤៨០ ដុល្លារ, Suzaki Nex Crossover តម្លៃ ១ ៣៧២ដុល្លារ, Honda Wave110i តម្លៃ ១ ២៧៦ ដុល្លារ ព្រមទាំងរង្វាន់អនុស្សាវរីយ៍ផ្សេងទៀតផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ The Nation Thailand
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា