ពេលគិតដល់ម៉ាករថយន្តប្រណិតដែលឈានមុខលើទីផ្សាររថយន្តពិភពលោកគេមិនអាចរំលងម៉ាក រថយន្ដ Lexus បានឡើយ ក៏ព្រោះតែម៉ាករថយន្តនេះបានកសាងសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ តើមានអ្វីខ្លះ ជួយជ្រោមជ្រែងឲ្យ Lexus សម្រេចបានសមិទ្ធិផលធំៗ រហូតអាចសង់គ្រឹះឈរជើងជាប់លើទីផ្សាររថយន្តប្រណិតលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ?
ដំណើរដើមទងនៃភាពជោគជ័យរបស់ Lexus បានចាប់ផ្ដើមជាមួយការប្រកាសចេញរថយន្ត Lexus ម៉ូដែល LS ដែលជារថយន្តប្រណិតប្រភេទ Sedan ដំបូងរបស់ខ្លួន ហើយបាននាំមកនូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលមិនធ្លាប់មានលើរថយន្តដទៃ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងជាងគេ លើរថយន្ត Lexus LS ជំនាន់ដំបូង គឺបានបំពាក់នូវប្រភេទចង្កូតដែលការបើកបរអាចកែសម្រួលទីតាំងបាន (ដើម្បី ឲ្យ វា ងាយ ស្រួល សម្រាប់ អ្នក ក្នុង ការ បើក បរ )ដែលភាសា បច្ចេកទេសហៅថា Tilt-and-telescopic Steering Wheel ហើយចង្កូត ប្រភេទនេះ មានប្រើប្រាស់ លើរថយន្តជាច្រើននាពេលបច្ចុប្បន្ន។
ការបើកទំព័រថ្មីមួយទៀតនៃប្រវត្តិសាស្ត្រដ៏ផូរផង់របស់ Lexus គឺការប្រកាសចេញរថយន្ត Lexus ម៉ូដែលRX ជារថយន្ត ប្រណិតប្រភេទ SUV និង ជាម៉ូដែល រថយន្តប្រណិតដំបូង ដែលប្រើប្រាស់ប្រាស់ ប្រព័ន្ធម៉ាស៊ីន Hybrid (HEV) ហើយបានក្លាយជាម៉ូដែលរថយន្តលក់ដាច់ជាងគេបំផុតរបស់ Lexus។ ការប្រកាស ចេញរថយន្ត ស្ព័រ Lexus LFA កាន់តែសបញ្ជាក់អំពីការប្ដេជ្ញារបស់ Lexus ពីការបង្កើតស្តង់ដារថ្មីលើការឌីហ្សាញ និងការអភិវឌ្ឍផងដែរ។ សមិទ្ធិផលដែលមិនអាចកាត់ថ្លៃបានទាំងនេះ បានកកើតចេញ ពីគុណតម្លៃស្នូលធំៗ របស់ Lexus ចំនួនបួនដែលក្នុងនោះរួមមាន ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត, ការគិតគូរលើតម្រូវការអតិថិជនជាចម្បង, ការកែលម្អឥតឈប់ឈរនិងចុងក្រោយគឺការផ្ដល់ជូននូវបទពិសោធន៍ពិសេសប្លែកពីគេ។
ជាងនេះទៅទៀតម៉ាកសញ្ញា Lexus ក៏មានការប្ដេជ្ញាខ្ពស់ក្នុងការសាងឧត្តមភាព ដែលបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈចំណុចជាច្រើន រាប់ចាប់តាំងពីអត្តសញ្ញាណនៃការឌីហ្សាញប្លែកពីគេ រហូតដល់ការផ្ដល់សេវាកម្មដែលអនុវត្តន៍ដោយឈរលើផ្នត់គំនិត អូម៉ូតេណាស៊ី (Omotenashi) ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។
ទស្សនវិស័យនៃការឌីហ្សាញរបស់ Lexus ដែលគេឲ្យឈ្មោះថា "L-finesse" ត្រូវបានបង្កើត និងអនុវត្តន៍ដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន។ ទស្សនវិស័យនេះបានស្ដែងឲ្យឃើញច្បាស់តាមរយៈរថយន្ត Lexus LS ជំនាន់ដំបូង អំពីការប្ដេជ្ញារបស់ Lexus ក្នុងការបង្កើតរថយន្តដែលប្រកបដោយការច្នៃប្រឌិត និងប្រកបដោយភាពប៉ិនប្រសប់ ហើយក៏បានឆ្លុះបញ្ចាំងអំពីការគិតគូរខ្ពស់របស់ Lexus លើប្រណិតភាព គុណភាព និងតម្រូវការរបស់អតិថិជនផងដែរ។
ទន្ទឹមនឹងនោះ អូម៉ូតេណាស៊ី (Omotenashi) គឺជាផ្នត់គំនិតដ៏ល្បីមួយរបស់ប្រទេសជប៉ុន ដែលជាអ្វីដែល Lexus បានយកមក អនុវត្តន៍នៅលើផ្នែកបម្រើសេវាកម្មអតិថិជនរបស់ខ្លួន។ អូម៉ូតេណាស៊ី (Omotenashi) គឺតំណាងឲ្យប្រពៃណីរបស់ជនជាតិជប៉ុនក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបភាពដោយបដិសណ្ឋារកិច្ចល្អឥតខ្ចោះ និងយកចិត្តទុកដាក់ខ្ពស់ ហើយផ្ដល់ជូនការថែទាំដែលលើសពីការរំពឹងទុក។ ភ័ស្តុតាងដែលបង្ហាញថា Lexus ពិតជាបានអនុវត្តផ្នត់គំនិតនេះ គឺបានលេចចេញកាលពីឆ្នាំ១៩៩០ នៅពេលដែល Lexus បានហៅចូលមកវិញនូវរថយន្ត Lexus LS ជាលើកដំបូង និងការបណ្ដុះផ្នត់គំនិតឲ្យចាត់ទុកអតិថិជនទាំងអស់ជាភ្ញៀវកិត្តិយសដូចៗគ្នា។
ការប្ដេជ្ញារបស់ Lexus គឺលើសពីឧត្តមភាពនៃរថយន្ត ដោយក្នុងនោះមាន Intersect by Lexus ជាឧទាហរណ៍ជាក់ស្ដែង។
Intersect by Lexus មិនមែនជាហាងចែកចាយ ឬហាងលក់នោះទេ ប៉ុន្តែប្រៀបបានជាមជ្ឈមណ្ឌលវប្បធម៌ដ៏ពិសេសមួយដែលមានតួនាទីបង្ហាញអំពីរបៀបរស់នៅ ការឌីហ្សាញ សិល្បៈ វប្បធម៌ ការតុបតែងខ្លួន និងសិល្បៈនៃម្ហូបអាហារនៅប្រទេសជប៉ុន។
សរុបមកវិញ ជោគជ័យនាពេលបច្ចុប្បន្នរបស់ម៉ាកសញ្ញា Lexus បានកកើតចេញពីកត្តាសំខាន់ៗជាច្រើន រួមផ្សំនឹងការផលិតរថយន្តប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងការប្ដេជ្ញាយ៉ាងមោះមុតលើប្រណិតភាព គុណភាព ដែលនាំមកនូវឧត្តមភាពយ៉ាងខ្ពង់ខ្ពស់ជូនអតិថិជនរបស់ខ្លួន៕
អត្ថបទពាណិជកម្ម (Sponsored)
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម