រថយន្តអគ្គិសនីប្រភេទ MPV លំដាប់អភិជនដែល​កំពុង​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា និងអាស៊ី

អ្នកទស្សនា
44
0/ AKlasseAuto Promotion
Mifa 9 Vs DenzaD9.jpg

នៅក្នុងទីផ្សាររថយន្តអគ្គិសនីគឺកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រភេទរថយន្ត MPV ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះភាពខ្លាំង ភាពធំទូលាយ និងប្រណីតភាព។ គូរប្រជែងឈានមុខគេចំនួនពីរនៅក្នុងអាស៊ី និងប្រទេសកម្ពុជាគឺរថយន្ត Maxus Mifa9 និង Denza D9 ដែលរថយន្តទាំងពីរនេះផ្តល់ជូននូវលក្ខណៈពិសេសលំដាប់ខ្ពស់ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានថាមពលបើកបរខ្លាំងដែលមិនប៉ះពាល់ដល់បរិស្ថាន។ រថយន្ត Maxus Mifa9 ទទួលបានភាពជោគជ័យខ្លាំងនៅប៉ែកអាស៊ី ជាពិសេសនៅក្នុងទីផ្សារល្បីៗដូចជា ហុងកុង និងប្រទេសថៃ ជាមួយការបង្ហាញពីការរួមបញ្ចូលគ្នានៃប្រណីតភាព កម្លាំងខ្លាំង និងមានរយៈចម្ងាយបើកបរបានឆ្ងាយ។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ ក្រុមហ៊ុន Denza Cambodia ក៏បានបើកបង្ហាញនូវវត្តមានរថយន្ត Denza D9 ដំបូងរបស់ខ្លួនក្នុងប្រទេសកម្ពុជាផងដែរ ដែលជារថយន្តប្រភេទ MPV ដ៏ប្រណិតរបស់ខ្លួន។ តោះទៅស្វែងយល់ពីអ្វីដែលជាចំណុចពិសេសនៃរថយន្តទាំងពីរម៉ូឌែលនេះ។

1.    រថយន្ត Maxus Mifa9

Maxus Mifa9 មានភាពលេចធ្លោខ្លាំងជាមួយនឹងការរចនាបែបអនាគត និងការរចនាយ៉ាងទាក់ទាញ ខណៈដែលវាមានទំហំធំដោយផ្តោតសំខាន់លើភាពធំទូលាយ និងផាសុកភាពខ្ពស់។ ក្រុមហ៊ុន Maxus បានផលិតម៉ូឌែល Mifa9 សម្រាប់គ្រួសារ ឬម្ចាស់អាជីវកម្មដែលមានតម្រូវការធ្វើអ្នកធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែមានផាសុកភាព តាមរយៈប្រណីតភាពនៃផ្នែកខាងក្នុងនិងរូបរាងខាងក្រៅរបស់វា។ Maxus Mifa9 ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចដែលផលិតកម្លាំងបាន 180 Kw និងផ្តល់នូវការបើកបរល្បឿនលឿនបានយ៉ាងរលូន និងស្ងប់ស្ងាត់ល្អ។ រថយន្តនេះ​បំពាក់ដោយអាគុយធំដែល​ផ្តល់​នូវរយៈ​ចម្ងាយបើកបរ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​រហូតដល់ 520 Km (អាស្រ័យ​លើ​លក្ខខណ្ឌ​បើកបរ)។ វាពិតជាល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរតាមផ្លូវឆ្ងាយ ឬបើកបរក្នុងទីក្រុងសម្រាប់ការងារអាជីវកម្មផ្សេងៗ ជាមួយការធានាលើអាគុយដល់ទៅ 8 ឆ្នាំ និងការធានាផ្សេងៗលើរថយន្តទាំងមូលរយៈពេល 5 ឆ្នាំ ឬ 100,000 Km។

Maxus Mifa9
Maxus Mifa9
Maxus Mifa9
Maxus Mifa9

Maxus Mifa9 ស្ថិតនៅក្នុងជួរមុខនៃរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបជាងគេ។ វាមានអេក្រង់កម្សាន្តទំហំ 12.3 inch ដែលអាចភ្ផាប់ Apple CarPlay និង Android Auto, ដំបួលលើ Panoramic Sunroof, កៅអីពូកស្បែក អមដោយមុខងារកំដៅកៅអី+ម៉ាស្សា+អង្គចងចាំ, ទ្វារស្លាយចំហៀងបិតបើកអូតូ, ទ្វារឃ្លុបក្រោយអូតូ, ឧបករណ៍សាកថ្មទូរស័ព្ទឥតខ្សែ, កុងទ័រឌីជីថលអាចគ្រប់គ្រងពត៌មានល្អ ។ល។ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Maxus Mifa9 បំពាក់ជាមួយកាមេរ៉ា 360 ដឺក្រេនិងសេនស័រដែលសុវត្ថិភាពបំផុត, ប្រព័ន្ធជំនួយពេលបើកបរចាកគន្លងផ្លូវ, ប្រព័ន្ធកំណត់ល្បឿនថេរ, មុខងារជំនួយពេលមានរថយន្តចង់វារជែង, ពោងសុវត្ថិភាព និងប្រព័ន្ធអេកូឡូស៊ី ជាច្រើនទៀត ដែលធានាឱ្យអ្នកបើកបរ និងអ្នករួមដំណើរមានសុវត្ថិភាព ផាសុកភាព និងរីករាយនៅលើដងផ្លូវ។

Maxus Mifa9
Maxus Mifa9
Maxus Mifa9
Maxus Mifa9

2.    រថយន្ត Denza D9

Denza ជាក្រុមហ៊ុនស្ថិតក្រោមយីហោ BYD ដែលសហការជាមួយ Daimler បានបង្ហាញនូវវត្តមានថ្មីនៃរថយន្តដែលមានការរចនាបែបថ្មី និងមានភាពប្រណិត។ Denza D9 គឺជារថយន្តអគ្គិសនីប្រភេទ MPV ដែលគេស្គាល់ថាជារថយន្តប្រណិត និងមានដំណើរការខ្លាំង ដែលត្រូវបានបំពាក់ដោយអាគុយដ៏មានអានុភាពដែលអាចផ្តល់ថាមពលរហូតដល់ 180 kW និងផ្តល់នូវកម្លាំងរមួលអតិបរមា 360Nm។ វាបានភ្ជាប់មកជាមួយជម្រើសអាគុយច្រើនប្រភេទ ដែលផ្តល់ជម្រើសក្នុងការបើកបរបានរយៈចម្ងាយប្រហែល 620Km។ គុណភាពនៃការជិះគឺរលូន និងមានដំណើរការគ្រប់គ្រងការបើកបរបានល្អ អមដោយមុខងារជំនួយដល់អ្នកបើកបរជាច្រើនដែលធានាបាននូវសុវត្ថិភាព និងភាពងាយស្រួល។ លើសពីនេះ Denza D9 ផ្តល់ការធានា រយៈពេល 6 ឆ្នាំ ឬ 150,000Km ។

Denza D9
Denza D9
Denza D9
Denza D9

ការរចនាផ្នែកខាងក្នុងរបស់ Denza D9 មានការលាយបញ្ចូលគ្នានៃប្រណិតភាព និងមុខងារទំនើបៗរួមមាន: កៅអីពូកស្បែក,  ដំបូលលើ Panoramic Sunroof ដែលបង្កើតបរិយាកាសកាន់តែស្រស់ស្រាយ, កៅអីម៉ាស្សា, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ,  ប្រព័ន្ធបំពងសំឡេង និងមុខងារផ្សេងៗទៀត។ ចំណែក កញ្ចប់សុវត្ថិភាពរបស់ Denza D9 វិញគឺ ត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាពិសេសដែលជាជំនួយការដល់អ្នកបើកបរ រួមមានមុខងារចូលចតដោយស្វ័យប្រវត្តិ, មុខងារចាប់សញ្ញាចរាចរណ៍, កាមេរ៉ា 360 ដឺក្រេនិងសេនស័រ ព្រមជាមួយមុខងារជាច្រើនទៀត។

Denza D9
Denza D9
Denza D9
Denza D9

សរុបមក ទាំងរថយន្ត Maxus Mifa9 និង Denza D9 គឺជាប្រភេទអគ្គិសនី MPV ដែលផ្តល់ជូននូវជម្រើសដ៏គួរឱ្យទាក់ទាញនៅក្នុងផ្នែករថយន្តប្រណីត។ Maxus Mifa9 តម្លៃប្រហាក់ប្រហែលលើទីផ្សារកម្ពុជា $81,990 ជាមួយនឹងទំហំធំទូលាយ និងបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រួសារធំ ឬម្ចាស់អាជីវកម្មដែលស្វែងរករថយន្តអគ្គិសនីប្រណិតប្រកបដោយផាសុកភាព ជាមួយតម្លៃដ៏ពិសេស។ ក៏ប៉ុន្តែរថយន្ត Denza D9 បានផ្តល់ឱ្យអ្នកទិញនូវបទពិសោធន៍នៃការបើកបរល្អ ជាមួយប្រណិតភាព និងថាមពលខ្លាំង ព្រមជាមួយតម្លៃប្រហាក់ប្រហែលលើទីផ្សារកម្ពុជា $88,800

ដូច្នេះ ជម្រើស​រវាងរថយន្ត​ទាំង​ពីរ​គឺអាស្រ័យលើ​ចំណូលចិត្ត​ តម្រូវការប្រើប្រាស់ និង​ទំហំថវិកា។ រថយន្ត Maxus Mifa9 ផ្តល់នូវតម្លៃល្អ ជាមួយនឹងរយៈចម្ងាយបើកបរបានឆ្ងាយ និងមានលក្ខណៈពិសេសប្រណីត ខណៈដែលរថយន្ត Denza D9 ផ្តល់នូវកម្រិតខ្ពស់នៃប្រណីតភាពសម្រាប់អ្នកប្រើប្រាស់។

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More