កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីល្បីឈ្មោះចិន BYD បានប្រកាសចេញរថយន្ដអគ្គិសនី SUV ថ្មី របស់ខ្លួន ដែលមានសមត្ថភាពមិនធម្មតា អាចបើកផ្លូវ off road បាន ជាមួយកម្លាំងផលិតបានដល់ទៅ ១១០០ សេះ។
តាមការចុះផ្សាយពី CarNewsChina.com បានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ BYD នេះ មានឈ្មោះថា Yangwang ដែលទើបតែប្រកាសចេញរថយន្ដ ម៉ូដែលដំបូងរបស់ខ្លួនឈ្មោះថា BYD Yangwang U8 ឬ ឈ្មោះក្នុងថា R1 ជាប្រភេទឡានអគ្គិសនី off-road SUV និងគម្រូរថយន្ដ supercar មួយទៀតឈ្មោះថា U9 ផងដែរ។
សម្រាប់ Yangwang U8 នេះ ប្រើប្រាស់ ម៉ូទ័រអគ្គិសនី ចំនួន ៤ ទទួលបន្ទុកលើកង់ទាំង ៤ តែម្ដង ដែលគ្រប់គ្រង ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មី បង្កើតដោយក្រុមហ៊ុនផ្ទាល់ឈ្មោះថា ‘Yisifang’ ធ្វើឲ្យវាអាចបង្វិលខ្លួនបាន មួយជុំ (៣៦០ ដឺក្រេ) នៅនឹងមួយកន្លែង មួយវិញទៀតវាអាចជួយរក្សាលំនឹងចង្កូតពេលរថយន្ដស្ថិតក្នុងស្ថានភាពផ្លូវពិបាក ឬបែកកង់ពេលកំពង់បើកបរ ជាដើម។
BYD ក៏បានឲ្យដឹងដែរថា ទាំង Yangwang U8 និង U9 នឹងនាំមកជូននូវប្រព័ន្ធផ្ដល់ថាមពល ២ ប្រភេទ មានអគ្គិសនីសុទ្ធ និងហាយប្រីត។ ជាពិសេស ក្រៅតែពីបច្ចេកវិទ្យាថ្មី វាក៏មានបំពាក់ម៉ូទ័រ IP68 waterproof ដែលអាចធ្វើឲ្យរថយន្ដអណ្ដែតបាន ពេលបើកក្នុងទឹក។ ដោយក្នុងនោះវាមានមុខងារបើកបរច្រើនប្រភេទដូចជា ice and snow mode, fixed circle, desert slope, flat tire, U-turn on the spot និង floating water mode។
រូបរាងរបស់វា ត្រូវបានរចនាឡើងជាមួយរចនាបទ ‘Gate of Time and Space’ ដែលទំនើបទាន់សម័យ និងរឹងមាំ Logo រថយន្ដនៅចំកណ្ដាលបាណាមុខបែប dot matrix ប្លែក អមនឹងចង្កៀងមុខ LED កោងអក្សរ C និងចង្កៀងក្រោយរាងអក្សរ L ជាមួយកង់សាគួរនៅពីក្រោយ និងទ្វារទី ៥បើកចំហៀង។
BYD មិនទាន់បញ្ជាក់ថា U8 នឹងចេញលក់ជាំផ្លូវការនៅពេលណានោះទេ តែបង្ហើបតម្លៃថា អាចនឹងខ្ទង់ ១៤៥ ០០០ ដុល្លារ ហើយ BYD បានបន្ថែមដែរថា សម្រាប់គ្រប់ម៉ូដែលដែលចេញពី Yangwang នឹងមានតម្លៃចន្លោះពី ១១០ ២៨០ ដុល្លារ ទៅ ២០៦ ៧៦៣ ដុល្លារ។
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី