ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានឲ្យដឹងថា ការអនុវត្ត និងរឹតបន្ដឹងចរាចរណ៍ពេលយប់ ជាពិសេសការពិនិត្យជាតិស្រវឹងបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើន ព្រមទាំងកាត់បន្ថយបទល្មើសដែលកើតឡើងពេលយប់ផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងប្រធានបទ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន មានប្រសាសន៍ឲ្យដឹងពីទន្និន័យនៃគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាថា មានដល់ ៥៥% ដែលកើតឡើងនៅពេលយប់ ដែលមូលហេតុចម្បងបណ្ដាលមកពីការបើកបរលឿន ដោយសារផ្លូវស្ងាត់ និងការសេពគ្រឿងស្រវឹង។ ឆ្លើយតបទៅនឹងបញ្ហានេះ លោកបានលើកឡើងថា ក្រុមសមត្ថកិច្ចនឹងនៅតែបន្ដរឹតបន្ដឹងការល្បាត និងត្រួតពិនិត្យចរាចរណ៍នៅពេលយប់ ជាពិសេសការពិនិត្យជាតិអាកុលចន្លោះពីម៉ោង ១០ យប់ទៅម៉ោង ៤ ភ្លឺ ដែលមិនធ្វើឡើងតែនៅភ្នំពេញទេ តែនឹងអនុវត្តឲ្យបានស្រុះគ្នានៅតាមបណ្ដាខេត្តផងដែរ ជាក់ស្ដែងទិន្នន័យនៃគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ដែលបណ្ដាលមកពីគ្រឿងស្រវឹងត្រូវបានថយចុះ ៨% នៅទូទាំងប្រទេស ហើយសមត្ថកិច្ចក៏សង្កេតឃើញដែរថា ចំនួនបទល្មើស ព្រហ្មទណ្ឌ ដែលកើតឡើងនៅពេលយប់នេះ ក៏មានការថយចុះផងដែរ ដោយសារតែមានកម្លាំងសមត្ថកិច្ចចុះល្បាតគ្រប់ទីកន្លែង ដូច្នេះហើយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះបន្ថែមទៀត សមត្ថកិច្ចនឹងនៅតែបន្ដ អប់រំដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអនុវត្ត និងរឹតបន្ដឹងច្បាប់ចរាចរណ៍តទៅទៀតផងដែរ។ ឯកឧត្តម ក៏បានបន្ថែមដែរថា ការយកចិត្តទុកដាក់ និងរឹតបណ្ដឹងពិសេសលើពេលយប់នេះ គឺដោយសារបើធៀបជាមួយនឹងគ្រោះថ្នាក់ពេលថ្ងៃ គ្រោះថ្នាក់ពេលយប់ ភាគច្រើនមានសភាពធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាយុជីវិតច្រើនជាងដោយសារអ្នកបើកបរអាចបើកលឿនខ្លាំង ព្រោះផ្លូវស្រឡះ និងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំងមិនមានស្មារតីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងយានយន្ដដែលខ្លួនកំពុងបើកបរផងដែរ។
ក្នុងនោះដែរ ឯកឧត្តមក៏បានលើកឡើងឲ្យដឹងពីរបាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ ថាមានចំនួន ១២៩៦ ករណី ដែលកើនឡើង ៣៩ ករណី ធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២៣ ដោយ ៤០% បណ្ដាលមកពីការបើកបរលើសល្បឿន, ២៤% បណ្ដាលមកពីការមិនគោរពសិទ្ធអាទិភាព, ៩% មិនប្រកាន់ស្ដាំ, ៨% មិនប្រយត្ន័, ៧% ប្រជែង, ស្រវឹង ៣%, បើកបរយាន្ដផ្សេងៗនិងអ្នកថ្មើរជើង ៨%។
ជាចុងក្រោយឯកឧត្តមក៏បាន បញ្ជាក់អំពីការងារសុវត្ថិភាពចរាចរណ៍ ពិសេសផែនការសកម្មភាព ស្ដីពី ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤-២០២៧ និងតុល្យការណ៍ចុងក្រោយនៃស្ថានភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យ ព្យាយាមយល់ដឹងឲ្យបានច្រើន និងអនុវត្តតាមច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀងរាងបាត់បង់ទាំងថវិកា និងអាយុជីវិត។
អត្ថបទ៖ Andra
ប្រភព៖ ក្រសួងមហាផ្ទៃ
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី