ថ្មីៗនេះ ក្នុងឱកាសជួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារការ និងដឹកជញ្ជូន និងឯកឧត្តមឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការ តភ្ជាប់ហេដ្ឋារចនាសម្ពន្ធ័ដឹកជញ្ជូនរវាងប្រទេសទាំងពីរ ដែលរួមមានការពន្លឿនគម្រោងសិក្សាផ្លូវល្បឿនលឿនថ្មី ការតភ្ជាប់ផ្លូវដែក បូករួមជាមួយនឹងគម្រោងតភ្ជាប់ផ្លូវអាកាសផងដែរ។
យោងតាមខ្លឹមសារកិច្ចសំណេះសំណាលដែលចុះផ្សាយពីក្រសួង បានឲ្យដឹងថា កម្ពុជា បានចុះអនុស្សរណយោគយល់ លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលបច្ចុប្បន្ន កំពុងគ្រោងចុះកិច្ចសម្បទាន និងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន លើកសំណូមពរ មួយចំនួនមានដូចជា ការពិនិត្យឡើងវិញនូវ កូតារថយន្ដដឹកជញ្ជូនឆ្លងកាត់ព្រំដែន ពី ៥០០ ទៅ ៨០០ គ្រឿង, ការជម្រុញការសិក្សាសាងសង់ផ្លូវល្បឿនលឿនតភ្ចាប់ប្រទេស ទាំងពីរ និងការសាងសង់ផ្លូវដែក ភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងហូជីមិញ, ការអនុវត្តកម្មវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) កាត់បន្ថយការកកស្ទះនៅច្រកទ្វារបាវិត-ម៉ុកបៃ និងចុងក្រោយគឺការសំណូមពរ ឲ្យមានការភ្ជាប់វិស័យគមនាគមន៍ ជាពិសេសេជើងហោះហើរត្រង់ពីសៀមរាប ទៅហាឡុង ក្នុងគោលបំណងពង្រីកកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។
ស្របពេលជាមួយគ្នានោះដែរ ដើម្បីជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ដ្រីបានគូសបញ្ចាក់ថាសំណើរនេះគឺពិតជាល្អសម្រាប់ការរឹតចំណងកិច្ច សហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ ផ្គួបគ្នានឹងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដោយបានបន្ថែមថា ក្រសួងនឹងធ្វើការរៀបចំបើកដំណើរការជាផ្លូវការនូវច្រកព្រំដែន ព្រៃវល្លិ-បិញហៀប ក្នុងពេលឆាប់ៗនេះផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី