ក្នុងកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប រវាងក្រុមហ៊ុន CRBC និង ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញគម្រូផែនទីថ្មីនៃផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ដែលឆ្លងកាត់ខេត្ត ៥ គ្រោងបញ្ចប់ការសិក្សានៅចុងខែ ឧសភា ឆ្នាំ ២០២៣ នេះ។
បើតាមគម្រោងប្លង់សិក្សាថ្មីនេះ គឺខុសប្លែកពីប្លង់ដំបូងដោយប្ដូរពីការធ្វើកាត់បឹងទន្លេសាប ទម្លុះត្រង់ទៅសៀមរាប មកជាការធ្វើកាត់រាជធានីខេត្ត ៥ វិញ ដូចជា រាជធានីភ្នំពេញ, កណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប ជាមួយប្រវែងសរុបប្រមាណ ២៧២ គម សិក្សា និងសាងសង់ដោយក្រុមសាជីវកម្មស្ពានថ្នល់ចិន CRBC ដែលធ្លាប់បានសម្រេចធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នេះជាគម្រោងផ្លូវល្បឿនលឿនទី ៣ ហើយរបស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី ១ ភ្នំពេញ-ព្រះសីហនុ បានដាក់ដំណើរការជោគជ័យ និងផ្លូវល្បឿនលឿនទី ២ ភ្នំពេញ-បាវិត នឹងចាប់ផ្ដើមការដ្ឋានសាងសង់ថ្ងៃទី ៧ មិថុនា ខាងមុខនេះ ដែលជាសមិទ្ធផលដ៏មានមោទនភាពគួរឲ្យកត់សម្គាល់មួយ របស់កម្ពុជា។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី