ខណៈដែលរថយន្តថ្មី តម្លៃខ្ទង់ ២ ម៉ឺនដុល្លារកំពុងពេញនិយមនៅទីផ្សារកម្ពុជា ពេលនេះ RMA Cambodia ក៏បាននាំចូលរថយន្តម៉ូឌែលថ្មីមួយទៀត ជាសមាជិកថ្មីរបស់ Changan Cambodia នោះគឺ CS15 ដែលជារថយន្ត Subcompact Crossover SUV ដែលមិនតូចចង្អៀត ជាពិសេសមានមុខងារល្អៗទៀតផង។
CS15 ជាប្រភេទរថយន្តខ្នាតតូច សន្សំសំចៃ មិនត្រឹមតែអាចប្រើក្នុងក្រុងទេ ក៏ប៉ុន្តែអាចប្រើប្រាស់សម្រាប់ការបើកបរផ្លូវឆ្ងាយបានផងដែរ ដោយបំពាក់ជាមួយម៉ាស៊ីនសាំង 1.5L អាចផលិតកម្លាំងបាន 105HP ជាមួយនឹងកម្លាំងរមួល 145NM ជាពិសេសប្រើប្រាស់ប្រអប់លេខ ៥ វគ្គ DCT ដែលជាប្រអប់លេខប្រើអ៊ូប្រីយ៉ាភ្លោះ អាចចូលលេខដូចរលូន ដូចឡាន SUV ធំៗដែរ ។
CS15 ដែលមានតម្លៃ ២ ម៉ឺនដុល្លារស្តើងនេះ ត្រូវបាននាំចូលជាមួយ Option ខ្ពស់ជាងគេ បើធៀបជាមួយរថយន្តខ្នាតតូចដែលមានតម្លៃ ២ ម៉ឺនដុល្លារជាងផ្សេងៗទៀតក្នុងទីផ្សារកម្ពុជា ។ CS15 មានចំណុចលេចធ្លោមួយចំនួន ដូចជាមានចង្កៀង LED (មានមុខងារបិទបើកអូតូ), សេនស័រជំនួយការចូលចត ៣ គ្រាប់, មានហ្រ្វាំងឌីសមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS, វត្ថុធាតុដើមនៅខាងក្នុងផ្នែកកាបីនស្រោបដោយស្បែក, មានអេក្រង់ឌីជីថលជំនាន់ថ្មី (ថាច់) ៧ អ៊ីញ បង្ហាញព័ត៌មានបានច្បាស់ល្អ , មានសោស្មាតឃី, រួមជាមួយចង្កូតដែលជំនួយដោយម៉ូទ័រ ធូរស្រួលបង្វិល ជាពិសេសមានដំបូលកញ្ចក់អាចបើកបានទៀតផង ។
រថយន្ត CS15 នេះ មានតម្លៃផ្លូវការ $23,900 នឹងមកដល់កម្ពុជាឆាប់នេះ ដោយមានកម្មវិធីសម្ភោធ Soft Launching នៅថ្ងៃទី ២១/០៦/២៤ ខាងមុខនេះ ។
ជាពិសេសសម្រាប់អ្នកកក់រថយន្ត មុនថ្ងៃសម្ភោធ ក៏នឹងទទួលបានប្រូម៉ូសិនពិសេស ជាមួយនឹងការបញ្ចុះតម្លៃ $1,500 ភ្លាមៗ ។ គួរបញ្ជាក់ថា ថយន្ត Changan ដែលនាំចូលដោយ RMA សុទ្ធតែមានតម្លៃស្តង់ដារ មិនងាយបញ្ចុះតម្លៃ ឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនបារម្ភឡានធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ ។
ក្នុងនោះដែរ លោកអ្នកក៏អាចអញ្ចើញមកមើលរថយន្តផ្ទាល់នៅ ៖
សម្រាប់ព័ត៌មានលម្អិតពីរថយន្តសូមទំនាក់ទំនង Changan Cambodia: 011 999 375
រូបភាពលម្អិតបន្ថែម :
អត្ថបទពាណិជកម្ម (Sponsored)
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ