ម៉ូឌែល CS75 Plus ជារថយន្ដប្រភេទ SUV ដ៏ពេញនិយមក្នុងទីផ្សារប្រទេសចិន របស់ក្រុមហ៊ុន CHAGAN ចំណែកវត្តមាននៅស្រុកខ្មែរនាំចូលដោយក្រុមហ៊ុនឈានមុខនៅកម្ពុជាគឺ RMA Cambodia ។
CS75 Plus បំពាក់មកជាមួយនឹងម៉ាស៊ីន Blue Wale 2.0T ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន CHANGAN ផលិតកម្លាំងបាន ២៣៣សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ រតដោយប្រអប់លេខ ៨វគ្គអូតូ ជាមួយកម្រិតស៊ីសាំងខ្ទង់ ៦លីត្រជាងប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
ផ្ទៃខាងក្រៅ ទាក់ទាញទាន់សម័យគួរសម ដោយផ្នែកខាងមុខ រំលេចដោយចង្កៀង LED មានដំបូលកញ្ចក់ Panoramic អាចបើកឲ្យពន្លឺ និងខ្យល់ធម្មជាតិចូលក្នុងឡានបាន ។
ចំណែកឯផ្នែកខាងក្នុងវិញ Luxury មិនធម្មតាឡើយ ដោយភ្ជាប់មកជាមួយ អេក្រង់ភ្លោះទំហំដល់ទៅ ២៤អ៉ីង លាតផ្ទៃខាងមុខតែម្ដង។ អ្វីដែលពិសេសនោះ មានប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ និងកាមេរ៉ាបែប 3D ជាមួយមុខងារ Apple CarPlay និង Android Auto បំពាក់ចង្កូតបែបស្ព័រទម្រង់អក្សរ D អមមកជាមួយកៅអីស្រោបដោយស្បែកប្រណិត ជំនួយដោយប៊ូតុងអេឡិចត្រូនិក និងមានមុខងារក្ដៅត្រជាក់ផងដែរ ។
ក្រៅពីប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ និងបញ្ជារថយន្ដ ឲ្យបើកទៅមុខ ឬថយក្រោយ ងាយស្រួលក្នុងការចងនៅកន្លែងតូចចង្អៀត CS75 Plus ក៏ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរមួយចំនួនដូចជា៖
ចំពោះតម្លៃវិញ កាលចេញដំបូងក្រុមហ៊ុនលក់ក្នុងតម្លៃពេញ ៤៩,៥០០ដុល្លារឯណោះ ចំណែកថ្មីៗនេះ អាចថាជាឪកាសល្អសម្រាប់បងប្អូនដែលស្វែងរកទិញក្នុងតម្លៃពិសេសត្រឹម ៣៤,០០០ដុល្លារប៉ុណ្ណោះ។
និយាយរួម CS75 Plus ទំនើបទាន់សម័យ កម្លាំងខ្លាំង នឹងសន្សំសំចៃខ្ពស់ ជាមួយតម្លៃសមរម្យ បើក្រឡេកទៅមើលរថយន្ដថ្មីខ្លាញ់គោ ដែលមានភិនភាគ ប្រហាក់ប្រហែលគ្នា។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Changan CS75 Plus ថ្មីខ្លាញ់គោមួយនេះ? សម្រាប់បងប្អូនដែលមាន បទពិសោធន៍ ឬព៍ត័មានបន្ថែម អាចចែករំលែកបាន៕
សម្រាប់បងប្អូនដែលមាន បទពិសោធន៍ ឬព៍ត័មានបន្ថែម អាចចែករំលែកបាន។
សម្រាប់ Space និងលក្ខណៈទូទៅលម្អិតអំពី CHAGAN CS75 PLUS បងប្អូនអាចចូលទៅទស្សនៈបន្ថែម នៅក្នុងវិដេអូពេញរបស់ក្រុមការងារ Advan Auto ដែលមាននៅខាងក្រោមនេះបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី