Tracker ជាប្រភេទឡាន Compact SUV ឬអាចថាជាឡានចំណូលថ្មីសម្រាប់ស្រុកខ្មែរ នៃក្រុមហ៊ុន Chevrolet នាំចូលមកដើម្បីប្រកួតប្រជែងទីផ្សារ ជាមួយក្រុមហ៊ុនផ្សេងៗ ដែលមានតម្លៃ និងភិនភាគឡានប្រហាក់ប្រហែលគ្នា។ Tracker នេះមានវត្តមាននៅស្រុកខ្មែរជាស៊េរីឆ្នាំ២០២២ ជាមួយតម្លៃ ២៩៩៩៩ដុល្លារអាមេរិក ខ្វះតែ១ដុល្លារ គ្រប់ ៣ម៉ឺនគត់តែម្ដង។
ការឌីស្សាញរចនាឡើង ជាប្រភេទឡាន ទ្វា៥ មិនតូចពេក ក៏មិនធំពេក ជាមួយភិនភាគប្រវែង ៤២៧០ម.ម ទទឹង ១៧៩១ម.ម កម្ពស់ ១៦២៧ម.ម ពីដីមកបាតឡាន ១៦២ម.ម ជាមួយទម្ងន់ ១.៣តោន។
ផ្នែកខាងមុខបំពាក់ប៉ាណាឆ្នូតពណ៌ខ្មៅ រំលិចឡាយឆ្នូតក្រហមខាងក្រោម ឡូហ្គូ Chevrolet ពណ៌ខ្លៅ ដែលមើលទៅមានភាពស្ព័រជាងមុនផងដែរ។ ចំណែកចង្កៀងវិញប្រើប្រគុជ LED ប្រភេទ Dynamic ដែលមានសមត្ថភាពរ៉េតាមចង្កូត និងបិទបើកអូតូ អមដោយ Daytime ជាប្រភេទ LED ផងដែរ។
ចំណែកស្ដុបក្រោយវិញក៏ប្រជា LED តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺ យាន់កង់ខ្មៅទំហំ ១៧អ៊ីញ បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយ កញ្ចក់ពណ៌ខ្មៅ ជាមួយនឹង ឡូហ្គូ Tracker ក៏មានរំលេចដោយពណ៌ក្រហម ដែលបញ្ជាក់ថានេះជា Option Tracker Redline ដើម្បីមើលទៅកាន់តែស្ព័រ និងមានភាពទាក់ទាញ។
ចំណែកប្លុកម៉ាស៊ីនវិញ Tracker ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ តែជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១១៦សេះ កម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ដែលអាចរត់បានលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងត្រឹម ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចំពោះមុខងារសុវត្ថិភាពវិញ Tracker មានបំពាក់ជាមួយ ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធជំនួយពេលឡើងចំណោត HDC, ប្រព័ន្ធការពារពេលបើកបរផ្លូវកោង CBC, ប្រព័ន្ធទប់លំនឹង TCS, ប្រព័ន្ធគ្រប់គ្រងកម្លាំងម៉ាស៊ីន EDC, ប្រព័ន្ធជំនួយហ្វ្រាំងស្លន់ PBA, ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលមានឧបសគ្គខាងមុខ EBW, ពោងសុវត្ថិភាព ៤គ្រាប់, ជាមួយនិងកាម៉េរាក្រោយ ជំនួយដោយសេនស័រចូត ជាដើម។
ចូលដល់ខាងក្នុង Compact SUV មួយម៉ូឌែលនេះ បំពាក់កៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ ទូលាយគួរសមអាចជិះគ្នា៥នាក់ ចំណែកឃ្លុបក្រោយអាចដាក់អីវ៉ាន់បានច្រើនគួរសម និងមានបំពាក់រីដូផងដែរ និងផ្នែកជាច្រើនទៀត ស្រោបដោយស្បែក រំលិចដោយថ្នេរពណ៍ក្រហមជាដើម។
ក្រៅពីនឹងក៏មាន Speaker ៦គ្រាប់, កញ្ចក់អូតូសង់ខាង ប្រើជាមួយ Smart Key, តេឡេអាចបញ្ជាទម្លាក់កញ្ចក់ពីចម្ងាយបាន, ជាមួយនឹងមុខងារជាច្រើនបញ្ជាលើដៃចង្កូតផងដែរ។ អ្វីដែលប្លែកសម្រាប់នោះគឺ ដំបូលបើក ២តង អេក្រង់ទំហំ ៨អ៉ីងមានភ្ជាប់មុខងារ Apple Car play & Android Auto, ហ្វ្រាំងដៃអេឡិចត្រនិចជាដើម។
សរុបមក ទាំងនេះជាអ្វីដែលមាននៅក្នុងខ្លួនរបស់ Tracker ២០២២ ចុះបងប្អូនវិញយល់យ៉ាងណាដែរជាមួយរថយន្តចំណូលថ្មី ខ្វះតែ១ដុល្លារ ៣ម៉ឺនគត់នេះ? សម្រាប់មតិយោបល់ ឬបទពិសោធន៍ កុំភ្លេចចែករំលែកបន្ថែមឲ្យ Admin បានដឹងផង៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ