Tracker ជាឡានចំណូលថ្មីមួយរបស់ Chevrolet ដែលជាក្រុមហ៊ុនអាមេរិក ហើយក៏ជាឡានថ្មីខ្លាញ់គោតម្លៃ ២ម៉ឺនដុល្លារជាង ក្នុងប្រភេទជាឡាន Compact SUV មួយដែលមានតម្លៃធូរសមរម្យនៅស្រុកខ្មែរ។
Tracker ឃើញមានវត្តមាននៅស្រុកខ្មែរចាប់ពីស៊េរីឆ្នាំ ២០២២ បន្ទាប់ពីទទួលបានការចាប់អារម្មណ៌ខ្លាំង ក៏ឃើញស៊េរីថ្មីក្រោយៗចេញមកជាហូហែរ ហើយក៏ឃើញចរាចរណ៍លើដងផ្លូវមិនសូវដាច់ភ្នែកឡើយ។
ការឌីស្សាញរចនាឡើង ជាប្រភេទឡាន ទ្វា៥ មិនតូចពេក ក៏មិនធំពេក ជាមួយភិនភាគប្រវែង ៤២៧០ម.ម ទទឹង ១៧៩១ម.ម កម្ពស់ ១៦២៧ម.ម ពីដីមកបាតឡាន ១៦២ម.ម ជាមួយទម្ងន់ ១.៣តោន។
សម្រាប់ខាងក្នុង Tracker បំពាក់កៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ ទូលាយល្មមអាចជិះគ្នា៥នាក់ ចំណែកឃ្លុបក្រោយអាចដាក់អីវ៉ាន់បានច្រើនគួរសម និងផ្នែកជាច្រើនទៀត ស្រោបដោយស្បែករំលិចដោយថ្នេរក្រហមជាដើម។
ក្រៅពីនឹងក៏មាន Speaker ៦គ្រាប់, កញ្ចក់អូតូសង់ខាង ប្រើជាមួយ Smart Key, តេឡេអាចបញ្ជាទម្លាក់កញ្ចក់ពីចម្ងាយបាន, ជាមួយនឹងមុខងារជាច្រើនបញ្ជាលើដៃចង្កូតផងដែរ។ អ្វីដែលប្លែកសម្រាប់នោះគឺ ដំបូលបើក ២តង អេក្រង់ទំហំ ៨អ៉ីងមានភ្ជាប់មុខងារ Apple Car play & Android Auto, ហ្វ្រាំងដៃអេឡិចត្រនិចផងដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញ Compact SUV របស់អាមេរិកមួយនេះ ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ១.០លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១១៦សេះ កម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ដែលអាចរត់បានលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងជាមធ្យមត្រឹម ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់តម្លៃវិញ ស៊េរីឆ្នាំ២០២៤ កាលចេញដំបូងឃើញដាក់លក់ ក្នុងតម្លៃ ២៩,៩៩៩ដុល្លារ ប៉ុន្ដែបច្ចុប្បន្នបញ្ចុះមកត្រឹម ២៦,៥០០ដុល្លារប៉ុណ្ណោះ អាចនិយាយបានថា ធូរថ្លៃល្មមពិចារណាបាន សម្រាប់ប្រភេទឡានថ្មីខ្លាញ់គោមួយនេះ។
ចំពោះបងប្អូនវិញយល់យ៉ាងណាដែរទៅលើ Chevrolet Tracker 2024 មួយនេះ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
អាយុគ្រាន់តែជាតួរលេខ Lexus RX330 ហាក់មានតម្លៃល្អគ្រាន់បើឡើងវិញក្នុងទីផ្សាររថយន្ដមួយទឹក ទោះបីលែងមានប្រភេទក្រដាសពន្ធក្ដី
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ