ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈមកម៉ូឌែល Trax ជាប្រភេទឡាន Crossover SUV របស់ Chevrolet ក៏បានត្រឡប់មកវិញម្ដងទៀតនៅចុងឆ្នាំ2023 ខាងមុខនេះជាមួយជម្រើស Trim / Option ចំនួនពីរគឺ៖ ម៉ូឌែល LT និង RS ។
ប៉ុន្មានខែកន្លងមកនេះ ព័ត៍មានទាក់ទង់នឹង Trax 2024 ហាក់មានការចាប់អារម្មណ៍ខ្លាំង ពិសេសគឺការវ៉ៃឡុកទីផ្សារអំពីការផ្សាព្វផ្សាយ និងបើកកក់បណ្ដើរៗដែលក្រុមហ៊ុនបញ្ចេញតម្លៃចាប់ពី 39,999 ដុល្លារសម្រាប់ម៉ូឌែល LT និង 45,999ដុល្លារសម្រាប់ម៉ូឌែល RS។
Trax បំពាក់ម៉ាស៊ីនត្រឹម 3ស៊ីឡាំងប៉ុណ្ណោះ ចំណុះ 1.2លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន 137សេះ កម្លាំងរមួល 220ញូតុនម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជំនួយដោយប្រព័ន្ធ Eco-Friendly Tech ដែលជួយបង្កើនសន្ទុះ និងសន្សំសំចៃខ្លាំងធ្វើឲ្យកម្រិតស៊ីសាំងត្រឹមតែ 5លីត្រទៅ 6លីត្រប៉ុណ្ណោះក្នុង100គីឡូម៉ែត្រ។
Trax ឆ្នាំថ្មីនេះគឺផ្លាស់ប្ដូររូបរាងទាំងស្រុងតែម្ដង ដោយផ្នែកខាងមុខបំពាក់សំណញ់ពណ៌ខ្មៅបែបប្រឡោះធំៗ អមដោយចង្កៀង LED នៅខាងក្រោម និងភ្លើង Daytime LED នៅខាងលើ ចំណែកស្ដុបក្រោយបំពាក់ជាមួយ LED រូបរាងថ្មីតាមបែបទម្រង់ឡានអនាគត់។
វាមានប្រវែង 4537ម.ម ទទឹង 1823ម.ម កម្ពស់ 1564ម.ម ពីដីមកបាត់ឡាន 220ម.ម ដែលងាយស្រួលបើកបរផ្លូវស្រុកខ្មែរ ហើយមិនបារម្ភរឿងចុះខេត្តចូលភូមិឡើយ។
សម្រាប់រូបរាងខាងក្រៅ និងភាពប្លែកខាងក្នុងក៏ដូចជាភាពទំនើប គឺអាស្រ័យទៅលើ Option សម្រាប់ Specs ស្រុកខ្មែរយើងបើនិយាយរួមជាស្ដង់ដារ Trax បំពាក់នៅ Smart Key ប្រព័ន្ធហ្វាំង ABS អមដោយប្រព័ន្ធ CBC, PBA, EBD, EDC, TCS និងមុខងារសំខាន់ៗដូចជា៖
1/ ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ Forward Collision Avoidance Assist (FCA)។
2/ ប្រព័ន្ធរក្សារឡានអោយបើកបរតាមគន្លងផ្លូវ Lane Keeping Assist System (LKAS)។
3/ ប្រព័ន្ធរក្សារគម្លាត់ឡានខាងមុខ Front Detection Indicator (FDI) ជាដើម។
សម្រាប់ Option LT ភ្ជាប់មកជាមួយ យាន់កង់ 17អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ, បំពាក់កៅអីស្បែកលាយកាំម្ញៃ, អេក្រង់ 8អ៉ីង និងកាម៉េក្រោយជាដើម។
ចំណែក RS វិញបន្ថែម យាន់កង់ 18អ៉ីង បំពាក់កាងលើដំបូល, គូទក្រោយអូតូ, ខាងក្នុងប្រើកង់ទ័រឌីជិថល, អេក្រង់ថាច់ 11អ៉ីង, កៅអីស្បែករំលិចដោយថ្នេរពណ៌ និងមានសញ្ញាតែម RS ជាដើម។
សរុបមក ទាំងនេះគ្រាន់តែជាការត្រួសៗផ្នែកខ្លះប៉ុណ្ណោះសម្រាប់ Trax 2024 ដើម្បីចែកជូនបងប្អូនដែលចាប់អារម្មណ៍។ ចំពោះព័ត៍មានលម្អិតអំពីតម្លៃ ក៏ដូចជាភិនភាគ Option បន្ថែម អាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្ទាល់បាន។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Trax 2024 នេះ?តម្លៃ និងភាពទំនើប កម្លាំងម៉ាស៊ីន និងរូបរាងគិតថាពេញលេងហើយឬនៅ? បងប្អូនដែលមានមតិយោបល់អាចចូលរួមចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ