Trax អាចនិយាយបានថាជាឡានចំណូលថ្មីមួយរបស់ Chevrolet ប្រភេទ Crossover SUV មួយផងដែរ។ Chevrolet Trax 2024 ផ្លាស់ប្ដូររាងថ្មីមើលទៅទាក់ភ្នែក ទម្រង់ជា D-Sport នឹងស្ព័រគួរសមដែរ ជាមួយទំហំសរុបប្រវែង ៤៥៣៧ម.ម ទទឹង ១៨២៣ម.ម កម្ពស់ ១៥៦៤ម.ម ពីដីមកបាត់ឡាន ២២០ម.ម ដែលងាយស្រួលបើកបរផ្លូវស្រុកខ្មែរ ហើយមិនបារម្ភរឿងចុះខេត្តចូលភូមិឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៌នោះគឺ មាឌធំគ្រាន់បើតែបំពាក់ម៉ាស៊ីនតូចល្មមត្រឹមទំហំ 3ស៊ីឡាំង 1.2លីត្រប៉ុណ្ណោះ ប៉ុន្ដែមានជំនួយដោយ Turbo អាចផលិតកម្លាំងបាន 137សេះ កម្លាំងរមួល 220ញូតុនម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជំនួយដោយប្រព័ន្ធ Eco-Friendly Tech ដែលជួយបង្កើនសន្ទុះ និងសន្សំសំចៃខ្លាំងធ្វើឲ្យកម្រិតស៊ីសាំងខ្ទង់ ៦លីត្រទៅ ៧លីត្រ ប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ភាពទំនើបនឹងបរិក្ខារដែលបំពាក់មក អាចខុសប្លែកគ្នា អាស្រ័យលើ Trim/Opiotn ចំនួន ២ដូចជា ប្រភេទ Trax Standard តម្លៃបច្ចុប្បន្នខ្ទង់ ៣៤,៥០០ដុល្លារ នឹង Trax RS តម្លៃ ៣៥,៥០០ដុល្លារ។
ចំពោះផ្ទៃខាងក្នុងទូលាយគ្រាន់បើ បំពាក់កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់ឥវ៉ានបានច្រើនគួសម។
និយាយរួមបើជាប្រភេទ RS វិញឃើញមានបំពាក់កៅអីស្បែកអេឡិចត្រនិច រំលិចដោយថ្នេរក្រហម កុងទ័រឌីជិថល ៨អ៉ីញ ជាមួយអេក្រងកម្សាន្ដ ១១អ៉ីង ភ្ជាប់មុខងារ Apple CarPlay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រចូលចត ដំបូលបើក ប្រព័ន្ធសាកថ្មឥតខ្សែរ រន្ធម៉ាស៊ីនត្រជាក់ក្រោយ នឹងទ្វាគូទក្រោយបិតបើកអូតូជាដើម។
ក្រៅពីនឹងក៏មានប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរមួយកញ្ចប់ផងដែរដូចជា៖
-ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិ 𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐁𝐫𝐚𝐤𝐢𝐧𝐠
⁃ ប្រព័ន្ធរក្សាគន្លងផ្លូវសុវត្ថិភាព 𝐋𝐚𝐧𝐞 𝐊𝐞𝐞𝐩𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭
⁃ ប្រព័ន្ធផ្ដល់ដំណឹងពេលមានឧបសគ្គផ្នែកខាងមុខ 𝐅𝐚𝐫𝐰𝐚𝐫𝐝 𝐂𝐨𝐥𝐥𝐢𝐬𝐢𝐨𝐧 𝐀𝐥𝐞𝐫𝐭
⁃ មុខងាររក្សាគម្លាតសុវត្ថិភាពពីរថយន្តខាងមុខ 𝐅𝐨𝐥𝐥𝐨𝐰𝐢𝐧𝐠 𝐃𝐢𝐬𝐭𝐚𝐧𝐜𝐞
⁃ ចង្កៀងអំពូលគុជ 𝐅𝐮𝐥𝐥 𝐋𝐄𝐃 𝐏𝐫𝐨𝐣𝐞𝐜𝐭𝐨𝐫 ឡើងចុះបាន 𝟒កម្រិត នឹងប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដ ដោយស្វ័យប្រវត្តិជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Trax 2024 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ