ត្រឹម ៣ ខែដើមឆ្នាំ ២០២៣ ចិនដណ្ដើមបានដំណែង ជាប្រទេសដែល នាំចេញរថយន្ដ បានច្រើនជាងគេលើពិភពលោក វ៉ាដាច់ម្ចាស់ដំណែងចាស់ ជប៉ុន ជាមួយមហិច្ឆិតាធំថានឹងបន្ដគ្រងដំណែងឲ្យបានយូរនៅឆ្នាំបន្ដបន្ទាប់ទៀត។
ក្រុមហ៊ុនផលិតរថយន្ដចិន កំពុងតែមានសន្ទុះស្ទុះខ្លាំងគួរឲ្យកត់សម្គាល់ជាពិសេសសម្រាប់ឆ្នាំ ២០២៣ នេះ ដោយតាមការឲ្យដឹងពី BBC ថា បន្ទាប់ពីប្រជែងដំណែងប្រទេសនាំចេញរថយន្ដច្រើនជាងគេលើពិភពលោកចំណាត់ថ្នាក់ លេខ ២ ពី អាល្លឺម៉ង់ កាលពីឆ្នាំ ២០២២ ចិន បានបន្ដប្រជែងជាមួយម្ចាស់ជើងឯកយូរឆ្នាំជប៉ុន ដោយត្រឹមបំណាច់ឆមាសទី ១ នៃឆ្នាំ ២០២៣ ចិនបានសម្រេចនាំចេញរថយន្ដទៅលក់បានជាង ១.០៧ លានគ្រឿង ដែលកើនឡើងដល់ទៅ ៥៨% ធៀបទៅនឹងទិន្នន័យក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ កន្លងទៅ ដោយជប៉ុន ម្ចាស់ដំណែងចាស់មានការកើនឡើងត្រឹម ៦% ប៉ុណ្ណោះធៀបទៅនឹងទិន្នន័យកាលពីឆ្នាំមុនរបស់ខ្លួន។
បើយោងតាមរបាយការណ៍ពីសារពត៌មានបរទេសជាច្រើន បានឲ្យដឹងដែរថា កត្តាចម្បងដែលជម្រុញការហក់ឡើងខ្ពស់នេះ គឺបញ្ហាតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ (អស្ថិរភាពសង្រ្គាម អ៊ុយក្រែន-រុស្ស៊ី) ដែលរាលដាលឲ្យមានការកើនឡើង នូវតម្រូវការឡានអគ្គិសនីគំហុកខ្លាំងពីអតិថិជន ហើយក្រុមហ៊ុនផលិតរថយន្ដចិនជាច្រើន ចាប់ស្ថានការណ៍បានទាន់ពេលវេលា និងផលិតរថយន្ដអគ្គិសនីចេញលក់ស្អេកស្កះក្នុងតម្លៃសមរម្យជាងក្រុមហ៊ុននាំចូលពីបរទេស ដែលជាជំហាននាំមុខមួយសម្រាប់ចិនក្នុងការក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីទាំងក្នុងស្រុក និងក្រៅប្រទេស។
ជាក់ស្ដែងក្រុមហ៊ុនឡានអគ្គិសនីចិនធំៗដូចជា BYD, NIO, Li Auto, SAIC Motor (ក្រុមហ៊ុនមេរបស់ MG), Geely, Chery, និង Great Wall Motor ជាដើម គឺសុទ្ធតែឈរលើចំណាត់ថ្នាក់ជាក្រុមហ៊ុនឡានអគ្គិសនីធំជាងគេ ប្រចាំពិភពលោក និងសូម្បីតែ Tesla ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីឈានមុខគេ ដែលមានគណៈគ្រប់គ្រងជាជនជាតិអាមេរិក ក៏មានទិន្នន័យការនាំចេញរថយន្ដភាគច្រើនចេញពីរោងចក្រយក្ស Tesla Gigafactory នៅក្នុងប្រទេសចិនដែរ។
ស្របពេលជាមួយគ្នានេះ នៅក្នុងកម្មវិធីបទបង្ហាញផលិតផលថ្មីរបស់ BYD កាលពីពេលថ្មីៗនេះ លោក Wang Chuanfu អគ្គនាយកក្រុមហ៊ុន BYD បានមានប្រសាសន៍ថា លោកកំពុងតែទាក់ទងពិភាក្សាជាមួយ ក្រុមហ៊ុនផលិតរថយន្ដធំៗរបស់ចិនចំនួន ១២ ក្រុមហ៊ុន ក្នុងគោលបំណងចាប់ដៃគ្នាដាក់គោលដៅតែមួយ លើក ស្ទួយឧស្សាហកម្មយានយន្ដចិន ឲ្យក្លាយជាយានយន្ដឈានមុខគេលំដាប់ពិភពលោក កែប្រែប្រវត្តិសាស្រ្ដចាស់ ដែលធ្លាប់តែគ្រប់គ្រងដោយក្រុមហ៊ុនផលិតឡានលោកខាងលិចតែម្ដង។
ប្រភព៖ BBC
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!