កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីវេបសាយ Green Car បានឲ្យដឹងថា ក្រុមហ៊ុនផលិតឡានអគ្គិសនីធំមួយរបស់ចិន ជាបុត្រសម្ពន្ធនឹង Geely ឈ្មោះថា Zeekr ទើបតែប្រកាសចេញឡានអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួន ដែលប្រើប្រាស់អាគុយពីក្រុមហ៊ុនអាគុយធំជាងគេលើពិភពលោក ឈ្មោះថា CATL ដែលមានសមត្ថភាព អាចបើកបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដង។
តាមសេចក្ដីប្រកាសពី Zeekr បានឲ្យដឹងថារថយន្ដអគ្គិសនីម៉ូដែលថ្មី សមត្ថភាពខ្ពស់មួយនេះមានឈ្មោះថា Zeekr 009 ជាប្រភេទឡានអគ្គិសនី ពហុមុខងារប្រណិត ឬ Luxury MPV (Multi-Purpose Vehicle) ដំបូងគេ ប្រើប្រាស់អាគុយ Qilin Battery ផ្គួបនឹង បច្ចេកវិទ្យាជំនាន់ទី ៣ របស់ក្រុមហ៊ុន CATL។
CATL បានឲ្យដឹងថា អាគុយថ្មីនេះ មានថាមពលច្រើនជាងប្រព័ន្ធអាគុយ ៤៦៨០ format Cell របស់ Tesla ចំនួន ១៣% ជាមួយនឹងដង់ស៊ីតេថាមពល 255Wh/kg សម្រាប់បច្ចេកវិទ្យាអាគុយប្រភេទ លីចូមអ៊ីយ៉ុង និង 160Wh/kg សម្រាប់បច្ចេកវិទ្យាអាគុយប្រភេទ លីចូម ផូស្វាត ឬ LFP (Lithium Iron Phosphate)។
គួររំឭកថា មុនប្រកាសចេញ Zeekr 009 នេះ ក្រុមហ៊ុន Zeekr បានបញ្ចេញលក់ម៉ូដែល Zeekr 001 របស់ខ្លួនជាប្រភេទឡាន Crossover ទំនើបរួចមកហើយកាលពីឆ្នាំមុន ដោយរថយន្ដត្រូវបានតម្លើងដោយរោងចក្រ វៃឆ្លាតរបស់ខ្លួន ដែលគ្រប់ប្រតិបត្តិការ គឺដំណើរការដោយមនុស្សយន្ដសុទ្ធ។
ងាកមកក្រុមហ៊ុនផលិតអាគុយថាមពលខ្ពស់ CATL វិញ ក៏បានឲ្យដឹងដែរថា បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពអាគុយបច្ចេកវិទ្យាថ្មី នេះរួចរាល់ហើយ ខ្លួនបានចាប់ផ្ដើមដើរសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីធំៗផ្សេងៗជាច្រើន ដោយកាលពីពេលថ្មីៗនេះ CATL ទើបតែប្រកាសកិច្ចព្រមព្រាងសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនឡានកូរ៉េខាងត្បូង Hyundai ដើម្បីដាក់អាគុយនេះក្នុងរថយន្ដអគ្គិសនីម៉ូដែលថ្មីៗរបស់ Hyundai, Kia និង Genesis តែមិនបានបង្ហើបឲ្យ ដឹងថានឹងចាប់ផ្ដើមពីពេលណានៅឡើយទេ។
អត្ថបទ៖ Andra
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី