Nissan បានតាំងបង្ហាញរថយន្ដបែបអនាគតប្រភេទអគ្គីសនីជាច្រើនក្នុងកម្មពិធីពិព័រណ៍រថយន្ដដ៏ធំរបស់ជប៉ុន Tokyo Mobility Show ។ ក្នុងនោះគេក៏ឃើញមានពពួក Hyper Series of EV ដូចជា៖ Hyper Force, Hyper Punk, Hyper Tourer, Hyper Advantus និង Hyper Urben ជាដើម។
ថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពីអនាគតរបស់ GT-R ដែលស្ថិនក្នុង Concept EV អម្បូរ Hyper Series គឺ Hyper Force ។
GT-R គឺជាឡានប្រណាំងដែលមាន Performance ខ្ពស់នឹងល្បីឈ្មោះជាងគេក្នុងប្រភេទឡានស្ព័ររបស់ Nissan ។
តែពេលនេះ Nissan Hyper Force EV នឹងចូលបង្ហាញខ្លួនឲ្យបងប្អូនបានឃើញពី Performance ជាមួយសមត្ថភាពដ៏ពិសេស សម្រាប់ឡានអនាគតមួយនេះ។
Concept ជាឡានអគ្គិសនីបែបស្ព័រ ដែលមានកម្លាំងខ្លាំង ដូចនេះការឌីស្សាញផ្នែកខាងក្រៅផ្ដោតសំខាន់ទៅលើទម្រង់ Aerodynamic ខ្ពស់ដែលមានការចូលរួមអភិវឌ្ឍន៍ពីក្រុម NISMO ។
ការរចនាផ្ទៃខាងមុខ មានប្រឡោះបាណាសំណាញ់ ពីរជាន់លើក្រោម បង្កើតជាទម្រង់ Aerodynamic ផ្ដល់នៅកម្លាំងសង្កត់ និងផ្ទៃខាងក្រោយរចនាប្រឡោះ ពីរកម្រិត អមជាមួយ Spoiler ដើម្បីគ្រប់គ្រង់លំហូរខ្យល់បានល្អ។
ចំណែកតួរខ្លួនទាំងស្រុងរបស់ Hyper Force ផលិតឡើងពី កាបូន ដែលមានភាពស្វឹត ធន់រឹងមាំ និងមានតម្ងន់ស្រាល។
Nissan Hyper Force ប្រើប្រាស់ដោយថាមពលអគ្គិសនីសុទ្ធ ដែលអាចផលិតកម្លាំងបានដល់ទៅ 1,000 kW ឬស្មើរប្រមាណជា 1,341 សេះឯណោះ។
អនាគត GT-R មួយនេះមិនត្រឹមតែមានថាមពលខ្លាំងប៉ុណ្ណោះទេ វាក៏មានភាពរហ័សរហួន ជាមួយការបតបែនទៅតាមស្ថានភាពផ្លូវបានយ៉ាងល្អឥតខ្ចោះផងដែរ។ នេះគឺដោយសារ Nissan បំពាក់បច្ចេកវិទ្យា e-4ORCE all-wheel control technology កម្រិតខ្ពស់ទៅលើ Hyper Force។
e-4ORCE គឺជាប្រព័ន្ធដែលបញ្ជាម៉ូទ័រអគ្គិសនីនីមួយៗ ភ្ជាប់កង់ទាំងមួន ដើម្បីគ្រប់គ្រងទិន្នផលកម្លាំងបង្វិលរបស់រថយន្តបានយ៉ាងជាក់លាក់ ដែលអាចធ្វើឱ្យ Hyper Force រក្សាការអូសទាញ ជាមួយស្ថេរភាពល្អបំផុត ដែលគ្រប់គ្រងលើស្ថានភាពនៃការបើបរ មិនថាស្ថិតក្នុងល្បឿនលឿនខ្លាំង នៅលើផ្លូវកែងបត់បែន ភ្លៀង ឬរអិលឡើយ។
ផ្ទៃខាងក្នុងទាំងស្រុង បំពាក់ភ្លើង Ambient Light ជុំវិញ អាចប្ដូរបរិយាកាសបានពីរពណ៌ គឺខៀវ និង ក្រហម។ អេក្រង់ជុំវិញចង្កូតភ្ជាប់មកជាមួយ infotainment កាន់តែងាយស្រួល ហើយលក្ខណៈពិសេសដ៏គួរឱ្យកត់សម្គាល់បំផុត Hyper Force Concept បានបំពាក់នៅប្រព័ន្ធ Hyper LIDAR ដ៏ទំនើបចុងក្រោយបង្អស់របស់ Nissan ផងដែរ។
LIDAR (Light Detection and Ranging) គឺជាបច្ចេកវិទ្យាប្រើឡាស៊ែរដើម្បីបង្កើត 3D Map ដែលអាចមើលបរិស្ថានជុំវិញពីក្នុងថយន្ដតែម្ដង។ បច្ចេកវិទ្យា Hyper LIDAR គឺជាប្រព័ន្ធ LIDAR ទំនើបបំផុត និងថ្មីមួយ ដែលផ្តល់នូវគុណភាពបង្ហាញកាន់តែច្បាស់ និងសុវត្ថិភាពខ្ពស់ធ្វើឱ្យ Hyper Force អាចមើលឃើញ នៅគ្រប់ទិសទីជុំវិញទាំងអស់ ទោះបីជានៅក្នុងពស្ថានភាពន្លឺតិច ឬយប់ និងធ្លាក់អ័ព្ទក៏ដោយ។
យ៉ាងណាទាំងនេះគ្រាន់តែជា Concept ថ្មីប្លែកមួយរបស់ Nissan GT-R ប៉ុណ្ណោះ ចំពោះការសម្រេច និងផលិតលក់ប្រើប្រាស់ជាផ្លូវការនៅពេលណានោះ Nissan មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា