ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិត𝐃𝐄𝐄𝐏𝐀𝐋 បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដោយមានអធិបតីភាព លោក ងន សាំង ដែលជាអគ្គនាយករបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងលោកស្រី Gao Ying នាយិការងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CHANGAN AUTO MOBILE ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ និងវត្តមានភ្ញៀវកិត្តិយសមកពីក្រុមហ៊ុនដែលជាដៃគូ អ្នកសាព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាលើរថយន្តល្បីៗជាច្រើនរូប។
នៅក្នុងថ្លែងសុន្ទរកថា លោកអគ្គនាយកក្រុមហ៊ុន អ អឹម អេ បានបង្ហាញពីភាពជោគជ័យក្នុងការលក់រថយន្តដែលនាំចូលដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) កន្លងមកនិងភាពល្បីល្បាញនៃម៉ាកយីហោDEEPALនៅក្នុងទីផ្សារប្រទេសកម្ពុជាក៏ដូចជាទីផ្សារនៅឯបរទេសដ៏ទៃទៀត។ លោកអគ្គនាយកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នៅនូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបឈានមុខ និងជាពិសេសគឺផ្តល់ជូននូវសេវាកម្មល្អបំផុតចំពោះអតិថិជន ក្រោយពេលទិញរថយន្តរួចពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តអគ្គិសនីម៉ាកDEEPAL។
គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្តDEEPALនេះត្រូវបានរចនាយ៉ាងលេចធ្លោ និងប្រកបដោយផាសុកភាព ជាពិសេសត្រូវបានជ្រើសរើសយកទីតាំងដែលល្អបំផុតនៅក្នុងទីក្រុង ដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទស្សនារថយន្តផ្ទាល់ ក៏ដូចជាមកធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី DEEPALទាំងពីរម៉ូដែលគឺ L07 និង S07ដែលមានទីតាំងគឺស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ។
សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តអគ្គិសនី DEEPAL អតថិជនអាចទំនាក់ទំនងតាមរយៈ ៖
• Facebook Page: 𝐃𝐞𝐞𝐩𝐚𝐥 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 https://www.facebook.com/share/1Dsjtk6pub/?mibextid=LQQJ4d
• លេខទូរស័ព្ទ៖ 𝟎𝟕𝟖 𝟗𝟗𝟗 𝟕𝟗𝟓
• 📥Chanel Telegram: https://t.me/ChanganCambodiaOfficial
• 📥Chanel Telegram: https://t.me/DEEPALCAMBODIA
• ទីតាំង Google Map: https://bit.ly/3ZlgUhs
អំពី CHANGAN AUTO៖
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និងប៉ាគីស្ថានផងដែរ។
Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&D នៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអុឺរ៉ុប និង អាស៊ី។ រថយន្តCHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot។
អត្ថបទពាណិជកម្ម (Sponsored)
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី