Daihatsu ទើប​បញ្ចេញម៉ូឌែល Copen ប្រភេទរត់កង់ក្រោយ ជាមួយម៉ាស៊ីន ១.៣លីត្រធំជាងមុន

អ្នកទស្សនា
155
0/ AKlasseAuto Promotion
j.jpg

Daihatsu គឺជាក្រុមហ៊ុនផលិតឡានដ៏ល្បីក្នុងស្រុកជប៉ុន តែសម្រាប់ប្រទេសកម្ពុជាយើង ហាក់មិនទាន់មានឈ្មោះទូលំទូលាយឡើយ។
ថ្មីៗនេះ Daihatsu ទើបបញ្ចេញ Version ថ្មីគឺម៉ូឌែល Copen ទ្វា២ ប្រភេទ Convertible សម្រាប់ត្រៀបបញ្ហាញខ្លួនក្នុងកម្មវិធី Japan Mobility Show នៅចុងខែ តុលាខាងមុខនេះ។

daihatsu-vision-copen (2).jpg

Copen ស្ថិនក្នុងអម្បូរពពួកឡាន Kei Car ដែលផលិតឡើងទៅតាមស្ដង់ដាររបស់ច្បាប់ក្នុងស្រុកជប៉ុន ដូចនេះវាមានទំហំប្រហែកត្រឹមតែ ៣៣៩៥ម.ម ទទឹង ១៤៧៥ម.ម កម្ពស់ ១៨១៥ម.ម ជាមួយទម្ងន់ ៩០០គីឡូទៅ១តោន។

daihatsu-vision-copen (1).jpg

Copen Version ថ្មី​នេះភ្ជាប់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំង តែលែងប្រើចំណុះ ០.៦៦លីត្រ Turbo ទៀតហើយ ដោយបន្ថែមចំណុះដល់ទៅ ១.២លីត្រ អាចផលិតកម្លាំងបាន ៦៣សេះ កម្លាំងរមួល ៦៨ផោនហ្វីត ប្រើជាមួយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង ក្រោយ RWD ជាមួយកម្រិតស៊ីសាំងប្រមាណជា ៣លីត្រជាង ទោ ៤លីត្រជាងក្នុង១០០គីឡូម៉ែត្រ។

daihatsu-vision-copen.jpg

ការរចនាផ្នែកខាងក្រៅ ស្រដៀងទៅនឹងឡាន អគ្គិសនី តែក៏ស្អាតទាក់ភ្នែកម៉្យាងដែរ ប្រសិនជាមើលពីខាងមុខស្រដៀងទៅនឹង Batley បំពាក់់ចង្កៀង Full LED អមដោយភ្លើងបំភ្លឺពេលថ្ងៃមូល បើពីចំហៀង និងខាងក្រោយដូច Mini Cooper និយាយឲ្យចំគឺប្លែកភ្នែកសម្រាប់ Version ថ្មីនេះ។

daihatsu-vision-copen (3).jpg

ខាងក្នុងដោយជាប្រភេទ Cooper Convertible ដូចនេះ Daihatsu បំពាក់កៅអីតែ ២ខាងមុខប៉ុណ្ណោះសម្រាប់ Copen អមជាមួយកុងទ័រឌីជីថល អេក្រង់ថាច់ តូចល្មម ហើយមិនមានបូតុងគ្រាប់ចុចទៀតឡើយ ដោយជំនួយមកវិញនៅប៉ូតុងប្រភេទ ឌីជិថល capacitive touch ដ៏ទាន់សម័យតែម្ដង។

j.jpg

សម្រាប់តម្លៃ និងមុខងារទំនើបៗ ជាមួយបច្ចេកវិទ្យាពិសេសៗយ៉ាងណានោះ Daihatsu នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ តែអាចនឹងមានព័ត៍មានបន្ថែមជាក់លាក់នៅចុងខែ តុលា ក្នុងកម្មវិធី Japan Mobility Show ខាងមុខនេះ៕    

 ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More