តាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ចូន ព្រមទាំង គណនីផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថា កាលពីថ្ងៃទី ១៩ និងទី ២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានរថយន្តពីរគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តែក្រោយមកក៏ត្រូវបាន ក្រុមការងារផ្លូវល្បឿនលឿន សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីជាធរមាន។
សូមជម្រាបជូនថា ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថា ជាលើផ្លូវល្បឿនលឿន ឬ ផ្លូវប្រភេទណាទេ មិនត្រឹមតែជាអំពើល្មើសច្បាស់ធ្ងន់ធ្ងរនោះទេ តែជាការប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ ដែលរួមដំណើរជាមួយ និងនៅលើដងផ្លូវតែមួយ ដូច្នេះហើយ បានជាក្រសួងតែងតែ អំពាវនាវ ម្ដងហើយ ម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ ព្យាយាមប្រើប្រាស់គន្លងផ្លូវឲ្យបានត្រឹមត្រូវ និងជៀសវាង ការប្រព្រឹត្តល្មើសនានា ដើម្បីអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃ ពេលធ្វើដំណើរទាំងអស់គ្នា។
គួររំឭកថា នេះមិនមែនជាលើកទីមួយទេ ដែលមានករណីការបើកបរមិនគោរពច្បាប់ចរាចរណ៍ នៅលើដងផ្លូវល្បឿនលឿន ដែលបានបង្កជាបញ្ហាខាតបង់ជាច្រើន ទាំងថវិកា និងពេលវេលាធ្វើដំណើរ ជាពិសេស គឺប៉ះពាលដល់អាយុជីវិត ដូចជា ការបើកបរលើសល្បឿនកំណត់ ការបើកបរបញ្ច្រាសទិស ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ កង្វះខាតការយល់ដឹងពីការ ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ បង្កឲ្យមានករណីខូចរថយន្ដតាមផ្លូវ និងរហូតដល់ឆេះរថយន្ដជាដើម ដូច្នេះហើយ ក្រៅតែពីការ គោរបច្បាប់ចរាចរណ៍ មុនចេញដំណើរ ទៅណាមកណា ជាពិសេសពេលរត់លើផ្លូវឆ្ងាយ ប៉ះអាកាសធាតុក្ដៅដូចបច្ចុប្បន្នផងនោះ បងប្អូនប្រជាពលរដ្ឋគួរគប្បី ធ្វើការត្រួតពិនិត្យបឋម និងលក្ខណៈបច្ចេកទេសយានយន្ដ ឲ្យបានទៀតទាត់តាមកាលកំណត់ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភព៖ ក្រសូងសាធារណការ និងដឹកជញ្ចូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី