នៅក្នុងពិធីចុះហត្ថលេខា លើ អនុស្សរណៈ យោគយល់ រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) និង សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) កាលពីថ្ងៃទី ០២ មិនា កន្លងទៅនេះ ក្រោមការចូលរួមពី ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីទាំងពីរបានពិភាក្សាលើចំណុចយោគយល់ជាច្រើន ដែលក្នុងនោះ មានការស្នើសុំតម្លៃពិសេសសម្រាប់ រថយន្ដអគ្គិសនី បើកបរលើផ្លូវល្បឿនលឿន។
យោងតាមខ្លឹមសារនៃកម្មវិធីបានឲ្យដឹងថា លទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈយោគយល់នេះ មានដូចជា ៖
១. ការបញ្ចុះថ្លៃសេវា ប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ដ និងចំនួននៃការធ្វើដំណើរប្រចាំថ្ងៃ
២. ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ
៣. ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង
៤. ការពិភាក្សាលើការស្នើសុំតម្លៃពិសេស សម្រាប់យានយន្តអគ្គិសនី ដែលនឹងត្រូវចរចានៅពេលក្រោយ។
យោងតាមប្រសាសន៍ចូលរួម ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បាន លើកជាការស្នើសុំ ដល់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ពិចារណាការ លើការទិញរថយន្ដ ដឹកអ្នកដំណើរ ប្រើដោយថាមពលអគ្គិសនី (Electric Bus) ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបញ្ចុះតម្លៃបន្ថែមផងដែរ។
សូមជម្រាបជូនថា ការចុះអនស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការដឹកជញ្ជូន និងធ្វើដំណើរលើផ្លូវល្បឿនលឿន, លើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធ, ជម្រុញការប្រើប្រាស់រថយន្ដអគ្គិសនី ដើម្បីការពារបរិស្ថាន និងសម្រេចយុទ្ធសាស្រ្ដអព្យាក្រឹតកាបូន ឆ្នាំ ២០៥០ (Long-Term Strategy for Carbon Neutrality 2050) ព្រមទាំង តម្រង់ទិសកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នឯកជន និងស្ថាប័នសាធារណៈ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់