ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានដាក់របាយការណ៍ស្នើសុំទឹកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ១០០ លានដុល្លារ ដើម្បីសាងសង់ស្ថានីយ៍សាកឡានកុងទីន័រ (ដឹកទំនិញ) អគ្គិសនី ៩ កន្លែង កាត់រដ្ឋ ២ ។
ស្របពេលតម្រូវការឡានអគ្គិសនីកាន់តែកើនឡើងជាប្រចាំ ទាំងអ្នកប្រើប្រាស់ធម្មតា និងក្រុមហ៊ុនដឹកជញ្ជូននានាកំពុងគិតគូរ ប្រើប្រាស់មធ្យោបាយដឹកជញ្ចូនណាដែលចោលការបំពុលបរិស្ថានតិច ពោលរថយន្ដដឹកទំនិញប្រើអគ្គិសនី, ក្រុមហ៊ុន Tesla បានសម្រេចការផលិតរថយន្ដកុងទីន័រ (ដឹកទំនិញ) អគ្គិសនី Semi និងលក់ចេញបានជោគជ័យដល់ក្រុមហ៊ុនធំដូចជា Pepsi និង Frito Lays ជាដើម លោក Elon Musk អគ្គនាយក Tesla បានដាក់សំណើដល់រដ្ឋាភិបាលអាមេរិក លើការគាំទ្រការប្រើប្រាស់ឡានកុងទីន័រសម្រាប់ការដឹកជញ្ជូននេះ ដោយស្នើទឹកប្រាក់ឧបត្ថម្ភ ១០០ លានដុល្លារ ដើម្បីធ្វើស្ថានីយ៍សាកឡានអគ្គិសនី Semi បែប ‘MegaChargers’ ចំនួន ៩ ទីតាំង តាមបណ្ដោយផ្លូវកាត់រដ្ឋ Texas និង California ដោយស្ថានីយ៍នីមួយៗមានឆ្នាំង (ឧបករណ៍) បញ្ចូលថាមពល ៧៥០ kW ចំនួន ៨ គ្រឿង។
តាមការឲ្យដឹងពី CleanTechnica ថា រថយន្ដ Tesla Semi នេះ ជារថយន្ដដឹកទំនិញអគ្គិសនីធុនធ្ងន់កង់ ១៦ ដំបូងគេ ដែលសម្រេចការលក់ និងប្រើប្រាស់ជាផ្លូវការលើទីផ្សារ ហើយការប្រើប្រាស់រថយន្ដអគ្គិសនីសម្រាប់ការដឹកជញ្ជូនជាប្រចាំលើ ដងផ្លូវសហរដ្ឋអាមេរិក នឹងជួយកាត់បន្ថយកម្រិតការប្រើប្រាស់ប្រេងឥន្ទនៈយ៉ាងសន្ធឹកសន្ធាប់ ជាក់ស្ដែងយោងតាមទិន្នន័យពី ភ្នាក់ងារការពារបរិស្ថានថា នៅអាមេរិក ទំនិញមិនតិចជាង ៥០ លានតោនទេត្រូវដឹកជញ្ជូនក្នុងមួយថ្ងៃៗ ដែលស្មើនឹង ចំហេះឥន្ទនៈយ៉ាងតិច ១ ពាន់លានបារែល (១៥៨ ពាន់លានលីត្រ) ត្រូវឆេះជាឧស្ម័នពុលចូលទៅបរិយាកាសជារៀងរាល់ថ្ងៃ ដូច្នេះការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី ជាជំហានធំមួយសម្រាប់ការកាត់បន្ថយការបំពុលនេះ។
គួរបញ្ជាក់ថា ពេលនេះ នាយកដ្ឋានរដ្ឋបាលផ្លូវជាតិ និងដឹកជញ្ជុនអាមេរិក កំពុងតែពិនិត្យមើលសំណើរសុំការឧបត្ថម្ភនេះ ដែលក្នុងនោះ លោក Musk ក៏មិនបានបង្ហើបបន្ថែមថា Tesla នឹងនៅតែបន្ដគម្រោងសាងសង់ស្ថានីយ៍សាកនេះដដែល ដោយប្រើថវិកាក្រុមហ៊ុនសុទ្ធ ឬអត់នោះទេ ក្នុងករណីបើសិនជាការស្នើសុំមិនទទួលបានជោគជ័យ តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលថាទទួលបានការអនុញ្ញាត ឬអត់នោះ នឹងបង្ហាញឲ្យដឹងនៅរង្វង់ចុងឆ្នាំនេះ។
ប្រភព៖ CleanTechnica
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T