ថ្មីៗនេះ លោក Elon Musk ស្ថាបនិក ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីល្បី Tesla បានចែករំលែក សារមួយលើគណនីបណ្ដាញសង្គម Twitter របស់លោកថា រថយន្ដអគ្គិសនី Pick up ម៉ូដែលថ្មីរបស់ Tesla ឈ្មោះថា Cybertruck មិនត្រឹមតែខ្លាំងលើដីប៉ុណ្ណោះទេ តែមានសមត្ថភាពអាចបើកលើទឹកបានដូចកាណូតដូច្នោះដែរ ។
យោងតាមសារនោះ លោកបានសរសេរថា ៖
“Cybertruck គឺមានលក្ខណៈមិនជ្រាបទឹកគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ជាទូក ក្នុងរយៈពេលខ្លី ដែលវាអាចឆ្លងកាត់ ទន្លេ បឹង និងសូម្បីតែ សមុទ្រ ដែលមានផ្ទៃទឹករៀងស្ងប់ផងដែរ។
លោកបានបន្ថែមបញ្ជាក់ទៀតថា វាអាចមានសមត្ថភាពធ្វើដំណើរកាត់ទឹកបានពី Starbase ឬស្ថានីយ៍ SpaceX របស់លោក ទៅកាន់តំបន់ South padre Island ក្នុងរដ្ឋ Texas ដែលគិតជាចម្ងាយ ប្រមាណ ៣៦០ ម៉ែត្រ បើតាមការប៉ាន់ស្មានពី Electrek ។
គួររំឭកថា Cybertruck គឺជាប្រភេទរថយន្ដអគ្គិសនី pickup រូបរាងជ្រុងៗរបស់ Tesla ដែលត្រូវបាន Elon Musk នាំយកមកបង្ហាញមុខជាសាធារណៈលើកដំបូងកាលពីឆ្នាំ ២០១៩ នឹងត្រូវបានពន្យារពេលចេញលក់ជាច្រើនសារ ដោយសារបញ្ហា កង្វះគ្រឿងបង្គុំ និងតម្រូវការកែប្រែប្រព័ន្ធបំពាក់ក្នុងឡានមួយចំនួន តែបើតាមការឆ្លើយតបពីក្រុមហ៊ុន បានឲ្យដឹងថា អាចនឹងសម្រេចចេញនៅរង្វង់ត្រីមាសទី ១ នៃឆ្នាំ ២០២៣ នេះ។
យ៉ាងណាមិញ សមត្ថភាពពិតប្រាកដរបស់វាយ៉ាងណានោះ គឹមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ មានតែចាំមើលរហូតដល់ថ្ងៃដែល រថយន្ដអគ្គិសនីនេះ ចេញជាផ្លូវការសិន ព្រោះថារថយន្ដប្រភេទពហុមុខងារបែបនេះ គឺត្រូវការការត្រួតពិនិត្យត្រឹមត្រូវលើ លក្ខណៈបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព ការពារការឆ្លងចរន្ដផ្សេងៗជាដើម។
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024