លក់ឡានមិនគ្រប់ ឥឡូវមហាសេដ្ឋីពិភពលោក ដែលត្រូវជាស្ថាបនិកក្រុមហ៊ុនរថយន្ដអគ្គិសនីល្បី Tesla ស្ថាបនិកក្រុមហ៊ុនផ្កាយរណបធំ Starlink និងថ្មីៗ ជាម្ចាស់ភាគហ៊ុនធំរបស់បណ្ដាញសង្គម Twitter ផងនោះ លោក Elon Musk បានប្រកាសបើកមុខបរបន្ថែម ដោយ លក់ទឹកអប់ ម្ដង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកគាំទ្រគ្រប់គ្នា។
តាមការឲ្យដឹងពីសារព័ត៌មាន Carscoops បានចុះផ្សាយថា ទឹកអប់ របស់ Elon Musk នេះ មានម៉ាកសញ្ញា ឈ្មោះថា “Burnt Hair” (សក់ឆេះ) ស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនបុត្រសម្ព័ន្ធលក់របស់ប្លែកៗរបស់លោកឈ្មោះថា Boring Company ហើយបើនិយាយពីភិនភាគរបស់ទឹកអប់វិញ តាមការឲ្យដឹងពីលោក Elon Musk ផ្ទាល់ ថា វាជាប្រភេទ “Omnigender product” មានន័យថា ប្រើបានសម្រាប់បុរស និងស្ដ្រី ដែលត្រូវបានវេចខ្ចប់ក្នុង ដបកែវពណ៌ក្រហម យ៉ាងប្រណិត ជាមួយនឹងតម្លៃលក់ចេញ ១០០ ដុល្លារក្នុងមួយដប។
បើយោងតាមសារបង្ហោះក្នុងគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់លោកផ្ទាល់ (មើលតែ Bio គាត់ក៏ដាក់ មុខរបរអ្នកលក់ទឹកអប់ដែរ) បានឲ្យដឹងថា ក្រោយលោកប្រកាសចេញលក់ភ្លាម ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ទឹកអប់ “Burnt Hair” នេះបានទទួលការកម្មង់ទិញ រហូតទៅដល់ ២០ ០០០ ដបឯណោះ ជួយឲ្យ Boring Company បានចំណូល ២ លានដុល្លារ យ៉ាងធូរ ដោយផលិតផលនឹងត្រូវខ្ចប់ ហើយដឹកជញ្ជូនឲ្យដល់ដៃអតិថិជន ក្នុងរង្ចង់ឆមាសទី ១ ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីរូបនេះ លក់របស់ប្លែកៗក្រៅពីឡានអគ្គិសនី ដោយកាលពីពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅ លោកក៏ធ្លាប់បានចេញលក់ខោខ្លីសាច់សាទីនពណ៌ក្រហម Tesla តម្លៃ មួយ ៦៩ដុល្លារ ដាក់លក់លើវេបសាយផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់, ឆ្នាំ ២០១៨ ចេញលក់ស្រា Tesla tequilla មួយដប ២៥០ដុល្លារ, លក់ឧបករណ៍បាញ់ភ្លើង (Flamesthrower) តម្លៃ មួយ ៥០០ដុល្លារ និង សូម្បីតែ ក្ដារជិះលើទឹករលក (surfboard) ដែលមានតម្លៃ មួយ ១៥០០ ដុល្លារ ផងដែរ ដូច្នេះ បន្ទាប់ពីទឹកអប់នេះ មានតែចាំមើល បន្ដទៀតថាតើលោក Musk នឹងមានអ្វីប្លែកយកមកលក់ទៀត។
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024