[កំពង់ចាម - ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនFord និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ៥០០ នាក់។
អគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម ត្រូវបានបំពាក់ដោយឧបករណ៌ និងគ្រឿងបរិក្ខាទំនើបៗចុងក្រោយ ហើយជាងជួសជុលរថយន្ត Ford ទាំងអស់ សុទ្ធសឹងតែត្រូវបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ពីសំណាក់រោងចក្រផ្ទាល់ ព្រមទាំងមានបទពិសោធន៌យូរឆ្នាំដើម្បីបំរើអតិថិជនប្រកបដោយទំនុកចិត្ត។ អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាមនេះ ក៏មានធ្វើការដាក់តាំងបង្ហាញនូវរថយន្ត Ford ស៊េរីឆ្នាំ2023គ្រប់ម៉ូដែលទាំងអស់ ដែលសុទ្ធសឹងជារថយន្តដែលទទួលបានផ្លាស់ផ្តូររូបរាងថ្មីទាំង ស្រុង ព្រមទាំងបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ការពង្រើកសាខាអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford មកកាន់ខេត្តកំពង់ចាមនេះ គឺដើម្បីធើ្វការបង្ខិតសេវាកម្ម និងផលិតផលអោយគៀកជាមួយនឹងអតិថិជន ជាពិសេសគឺអតិថិជនដែលនៅតាមបណ្តាខេត្តនានាជុំវិញខេត្តកំពង់ចាមនេះផ្ទាល់តែម្តង។ បើគិតមកដល់ពេលនេះ យើងបានពង្រីកសាខាចំនួន៣ខេត្តរួចមកហើយគឺ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ហើយទិសដៅបន្ទាប់សំរាប់ឆ្នាំក្រោយ យើងនឹងបន្តពង្រើកដល់បណ្តាខេត្តផ្សេងៗមួយចំនួនទៀត ដូចជាខេត្តបាត់ដំបង និងខេត្តព្រះសីហនុជាដើម”។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ “នេះគឺជាមោទនភាពរបស់ខេត្តដែលក្រុមហ៊ុនFord បានសម្រេចចិត្តពង្រើកសាខារបស់ខ្លួនមកដល់ទឹកដីខេត្តកំពង់ចាមយើងនេះ ហើយនេះក៏ជាការផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់អតិថិជនដែលប្រើប្រាស់រថយន្តFord ព្រោះអ្នកប្រើប្រាស់រថយន្តFord មួយចំនួនធំតែងតែមានការព្រួយបារម្មណ៍ក្នុងការរកគ្រឿងបន្លាស់ ហើយចាំបាច់ត្រូវតែធ្វើដំណើរទៅភ្នំពេញ តែឥឡូវនេះ គឺមិនចាំបាច់ធ្វើដំណើរទៅដល់ភ្នំពេញទៀតនោះទេ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលមានធនធាន និងមានបំណងក្នុងការប្រើប្រាស់រថយន្តដែលមានគុណភាព ធន់រឹងមាំ និងប្រើប្រាស់បានយូរ សូមមកពិនិត្យមើលរថយន្តFord និងធ្វើការសម្រេចចិត្តជ្រើសរើសដោយមិនចាំបាច់មានការស្ទាក់ស្ទើរនោះទេ”។
អគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម មានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ អាគារលេខ៩៤០ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម។សម្រាប់ព័ត៌មានបន្ថែម ឬកក់សេវាកម្មជួសជុលរថយន្ត សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 078 999 883 ឬ 088 3 999 883 ។
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ
ទីតាំងលក់រថយន្តច២កន្លែង ត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ និងណែនាំក្រោយសង្ស័យមានការនាំចូលរថយន្ត Jetour រំលោភសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN Cambodia
រថយន្តChangan និង រថយន្តអគ្គិសនីDeepal មានការផ្ដល់ជូនអាំងប៉ាវពិសេសដល់អតិថិជន