មួយរយៈចុងក្រោយនេះ តម្លៃទីផ្សាររថយន្ដនៅរដូវកាលបុណ្យទាន ហាក់នៅនឹងល្អដូចធម្មតា ពិសេសគឺពពួកឡានមួយទឹក មិនមានតម្លៃខ្ពស់ ឬប្រែប្រួលខុសធម្មតាឡើយ។
ចំណែកឡានថ្មីខ្លាញ់គោវិញ គឺថារាល់ឆ្នាំតែម្ដង មិនមានការឡើងថ្លៃទេ មានតែលក់ធូរជាងមុនក្នុងតម្លៃពិសេសណាមួយ បើមិនដូច្នោះទេ មានការប្រមូសិនសម្រាប់អតិថិជនរបស់ខ្លួនជាច្រើន ដូចជារបស់ប្រើប្រាស់ កាត់សាំង ឬជាតម្លៃទឹកប្រាក់ដែលបានចុះរួចរាល់ជាស្រេចតែម្ដង។
បើនិយាយពីមុនវិញ ឆ្នាំណាក៏ដូចឆ្នាំណាដែរ ឲ្យតែដល់រដូវកាលបុណ្យទាន មានតម្រូវការប្រើប្រាស់រថយន្ដ ពពួកឡានមួយទឹកដឹងតែសើមមាត់សើមករហើយ តម្លៃអាចហក់ឡើងខ្ពស់ជាងធម្មតាពី ៥០០ដុល្លារជាង ទៅ ១,០០០ដុល្លារជាងឯណោះ បើមិនឡើងថ្លៃក៏តម្លៃលក់ចេញគឺតឹងណាស់ ពិបាកក្នុងការតរថ្លៃតែម្ដង។
ប៉ុន្ដែឆ្នាំនេះចំពោះឡានមួយទឹកដែលមិនឡើងថ្លៃខុសធម្មតាទេ អាចមកពីកត្ដារថយន្ដមួយទឹក ហាក់រាងស្ងាត់ទីផ្សារបន្ដិច បងប្អូនដែលមានតម្រូវការប្រើប្រាស់ដើរមើលឡានក៏រាងស្ងាត់ បើធៀបនឹង ២ទៅ៣ឆ្នាំមុន ម្យ៉ាងក៏សម្បូររថយន្ដដាក់លក់ច្រើនឡើងៗនៅលើទីផ្សារផងដែរ។
ដែលនាំឲ្យមានតម្លៃប្រកួតប្រជែងគ្នាច្រើន ដើម្បីសម្រួលដល់ចរន្ដ លក់ចេញ ទិញចូល រៀងៗខ្លួន ទើបបានជាតម្លៃលក់ចេញ ហាក់នៅនឹងធម្មតាដូចដើម ឬខ្លះកាន់តែលក់ធូរជាងមុនទៅទៀត។
ណាមួយបរិបទស្រុកខ្មែរបច្ចុប្បន្ននេះ និន្នាការប្រើប្រាស់រថយន្ដ បានងាកមកចាប់អារម្មណ៌ឡានថ្មីខ្លាញ់គោ (នឹងមួយទឹកថ្មីខ្លាញ់គោក្នុងស្រុក) ពិសេសឡានដែលមានតម្លៃក្រោម ៣ម៉ឺនដុល្លារច្រើនគួរសម ធ្វើឲ្យប៉ះពាល់ដល់ទីផ្សារឡានមួយទឹកនាំចូល ដែលភាគច្រើនគឺតម្លៃខ្ទង់ ២ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារ។
ហើយបញ្ហានេះ ក៏ជាផ្នែកសំខាន់មួយផងដែរ ក្នុងការរាំងស្ទះចរន្ដទីផ្សារឡានមួយទឹក ក្នុងបរិបទឡានថ្មីប្រជែងឡានចាស់។ តែទោះបីជាយ៉ាងណាក៏ដោយ ឡានមួយទឹកនាំចូល នៅតែមានការគាំទ្រ នឹងនិយមប្រើនៅឡើយ បើទោះបីជាមានផលប៉ះពាល់តិចតួចក៏ដោយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ទីផ្សារឡានថ្មី នឹងមួយទឹកនាំចូលក្នុងស្ថានភាពបច្ចុប្បន្ននេះ? ចុះតម្លៃទីផ្សារក្នុងរដូវកាលបុណ្យទានបែបនេះ ឡានមួយទឹកមានការឡើងថ្លៃ ចុះថយ ឬនឹងធម្មតា? បងប្អូនដែលមានចំណាប់អារម្មណ៌ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ