Kia Ray ការឌីស្សាញរាងប្លែកបន្ដិច ដែលមើលទៅទាក់ភ្នែកគួរសម ឃើញស្រុកខ្មែរភាគច្រើនប្រើចាប់ពីស៊េរីឆ្នាំ ២០១២ដល់២០១៧ ជាមួយតម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ៨,០០០ដុល្លារជាង ទៅ ១២,០០០ដុល្លារ អាស្រ័យលើ ពណ៌ ឆ្នាំផលិល Option ប្រភេទស្លាកលេខឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
Ray ជាប្រភេទ Minivan ខ្នាតតូចមួយ តែខាងក្នុងរាងទូលាយគួរសម អាចជិះបាន ៥នាក់ ពិសេសផ្នែកជួរក្រោយគឺថា មើលទៅស្រឡះ ងាយស្រួលចេញចូល នឹងអង្គុយដាក់ជើងទូលាយគ្រាន់បើ។
ជាមួយភិនភាគទំហំប្រវែងសរុប ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៧០០ម.ម ពីដីមកបាត ១៦០ម.ម នឹងទម្ងន់ ៩៩៨គីឡូក្រាមប៉ុណ្ណោះ។
ទំហំតូចប្រើម៉ាស៊ីនក៏តួចដែរ ភាគច្រើនជាប្រភេទម៉ាស៊ីនសាំង ទំហំ ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំងបាន ៧៧សេះ កម្លាំងរមួល ៧០ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ FWD។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រ ទៅ៦លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ ឬអាចប្រែប្រួលតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះគ្រឿងបរិក្ខាដែលបំពាក់មកជាមួយវិញ អាចខុសប្លែកគ្នាទៅតាម Option ដែរតែបើជាប្រភេទ Full Option ឃើញមានកៅអីស្បែករ ប្រើបូតុង Power Start បំពាក់ Smart Key ២គ្រាប់ កុងទ័រឌីជីថល អេក្រង់ធំ ៨អីញ មានមុខងារជាច្រើន ហើយក៏ភ្ជាប់ជាមួយ កាម៉េរាក្រោយ Sensor ៤គ្រាប់ជំនួយពេលចូលចតជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះ Kia Ray មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ