Celerio ជាឡាន Compact SUV មួយរបស់ជប៉ុន Suzuki ដែលឃើញមានប្រើនៅស្រុកខ្មែរគួរសម មានចាប់ពីឆ្នាំ ២០១៩ដល់២០២២ ដែលឆ្នាំទាំងនេះគឺថាមានរូបរាងតែមួយ ខណៈឆ្នាំ២០២៣ នឹង២០២៥ ប្ដូររូបរាងថ្មី ដែលមើលទៅស្ព័រ នឹងស្លីមជាងមុន។
ក្រឡេកមើលពពួកឆ្នាំ ២០១៩ដល់ឆ្នាំ២០២២ វិញឃើញធូរថ្លៃគ្រាន់បើ សម្រាប់បងប្អូនដែលចង់ប្រើឡានមួយទឹកឆ្នាំខ្ពស់ អតីតខ្លាញ់គោតម្លៃក្រោម ១ម៉ឺនដុល្លារអាចមើល Suzuki Celerio នេះបាន។
ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់មួយៗដែរខ្ទង់ ៧,០០០ដុល្លារជាង ទៅ ៨,០០០ដុល្លារជាង អាស្រ័យលើពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះប្លុកម៉ាស៊ីនវិញឃើញប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រ ទៅ ៦លីត្រ ក្នុង១០០គីឡូម៉ត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុងវិញ មិនមាអ្វីប្លែកឡើយនិយាយរួមគឺសាមញ្ញតែម្ដង ប្រើកៅអីកាំម្ញៃធម្មតា ពីរជួរអាចជិះបាន ៥នាក់ មិនមានអេក្រងឬកាំម៉េរាក្រោយឡើយ តែឃើញភាគច្រើនអ្នកប្រើតែបំពាក់ដំឡើងបន្ថែមទៅជាង DVD Android នឹងកាម៉េរា ៣៦០ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Suzuki Celerio 2019-2022 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន

ចង់ជិះ Pajero 2021-2022 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈឡានជប៉ុននេះស្រុកខ្មែរប្រើតាំងពីឆ្នាំ 90ជាងមកម្ល៉េស