នៅពេលអ្នកស្វែងរកទិញរថយន្ត មិនថាជារថយន្តថ្មី ឬ រថយន្តមួយទឹកក៏ដោយ អ្វីដែលសំខាន់ជាងគេគឺការពិនិត្យមើលលេខតួរថយន្ត។ លេខតួរ ឬ លេខសម្គាល់រថយន្ត (Vehicle Identification Number - VIN) គឺជាលេខកូដ ១៧ ខ្ទង់ដែលខុសៗគ្នាសម្រាប់រថយន្តនិមួយៗ គឺជាលេខសម្គាល់ថារថយន្តអ្នកផលិតមកពីប្រទេសណា ព្រមទាំងបញ្ផាក់អំពីព័ត៌មាននៃឆ្នាំផលិត និង លក្ខណៈបច្ចេកទេសផ្សេងៗរបស់រថយន្តផងដែរ។ ការដឹងអំពីរបៀបពិនិត្យមើលលេខតួរថយន្ត VIN អាចជួយឲ្យអ្នកជៀសវាងការយល់ច្រឡំពីប្រភពផលិតរថយន្ត និង ធានាបានថាអ្នកដឹងច្បាស់អំពីប្រភពពិតនៃរថយន្តរបស់អ្នក។
ហេតុអ្វីលេខតួ ឬ លេខសម្គាល់រថយន្ត VIN Number មានសារៈសំខាន់?
អ្នកទិញរថយន្តជាច្រើននៅកម្ពុជា និង នៅតំបន់អាស៊ាន គឺកំពុងចាប់អារម្មណ៍កាន់តែច្រើនពីប្រភពនៃរថយន្តដែលពួកគេត្រូវទិញ។ រថយន្តមួយចំនួនត្រូវបាននាំចេញផ្ទាល់ពីរោងចក្រនៅតាមបណ្តាប្រទេសផ្សេងៗឧទាហរណ៌ដូចជាប្រទេសចិនមកកាន់ប្រទេសកម្ពុជា ខណៈដែលរថយន្តខ្លះទៀតតម្លើងនិងផលិតនៅបណ្តាប្រទេសផ្សេងៗដូចជាប្រទេសថៃ បន្ទាប់មកទើបចែកចាយនិងនាំចូលមកកាន់ប្រទេសកម្ពុជា។ ការពិនិត្យលេខសម្គាល់រថយន្ត គឺជាវិធីសាមញ្ញនិងងាយស្រួលបំផុតក្នុងការបញ្ជាក់ពីប្រភពរថយន្ត បង្កើនភាពច្បាស់លាស់ និងជួយឲ្យអ្នកមានទំនុកចិត្តខ្ពស់ក្នុងការទិញរថយន្ត។ វាជាជំហានតូចមួយក្នុងការដឹងពីពត៌មានរថយន្ត ប៉ុន្តែអាចផ្តល់នូវសន្តិភាពផ្លូវចិត្ត និង ធានាថាអ្នកទិញបានរថយន្តត្រឹមត្រូវតាមចំណង់ចំណូលចិត្ត និង ប្រទេសដែលអ្នកចង់គាំទ្រ។
របៀបសម្គាល់ប្រភពផលិតរថយន្តតាមបណ្តាប្រទេសមួយចំនួន
អក្សរដំបូងនៃលេខសម្គាល់រថយន្ត (VIN number) បង្ហាញពីប្រទេសផលិត៖
* លេខ VIN ចាប់ផ្តើមដោយអក្សរ “L” → គឺផលិតនៅប្រទេសចិន
* លេខ VIN ចាប់ផ្តើមដោយ “ML” ឬ “MR” → ផលិតនៅប្រទេសថៃ
* លេខ VIN ចាប់ផ្តើមដោយលេខ 1, 4, ឬ 5 → ផលិតនៅសហរដ្ឋអាមេរិក
* លេខ VIN ចាប់ផ្តើមដោយអក្សរ “W” → ផលិតនៅប្រទេសអាល្លឺម៉ង់
* លេខ VIN ចាប់ផ្តើមដោយអក្សរ “J” → ផលិតនៅប្រទេសជប៉ុន
ឧទាហរណ៍៖
* រថយន្តដែលមាន VIN: LNBxxxxxxx… មានន័យថារថយន្តនោះផលិតនៅប្រទេសចិន
* រថយន្តដែលមាន VIN: MLCxxxxxxx… ឬ MRHxxxxxxx… មានន័យថារថយន្តនោះផលិតនៅប្រទេសថៃ
* រថយន្តដែលមាន VIN: 1HGxxxxxxx… ឬ 5YJxxxxxxx… មានន័យថារថយន្តនោះផលិតនៅសហរដ្ឋអាមេរិក
* រថយន្តដែលមាន VIN: WVWxxxxxxx… មានន័យថារថយន្តផលិតនៅប្រទេសអាល្លឺម៉ង់
ព័ត៌មានលម្អិតតិចតួចនេះអាចបញ្ផាក់ពីប្រភពផលិត និង ការផ្លាស់ប្តូរជម្រើសរបស់អ្នកទិញរថយន្តដែលចង់បានរថយន្តពីរោងចក្រជាក់លាក់ និង ត្រឹមត្រូវណាមួយ។
ដើម្បីធ្វើជាអ្នកទិញរថយន្តដ៏ឆ្លាតវៃ
មុនពេលអ្នកសម្រេចទិញរថយន្ត សូមចំណាយពេលបន្តិចក្នុងការពិនិត្យលេខសម្គាល់រថយន្ត VIN Number ដែលវានឹងប្រាប់អ្នកពីប្រភពពិតនៃប្រទេសផលិតរថយន្ត មិនថាជាប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសថៃ ឬ ប្រទេសផ្សេងៗទៀត។ ជំហានងាយៗនេះអាចការពារអ្នកពីព័ត៌មានមិនត្រឹមត្រូវ ហើយជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានដោយឆ្លាតវៃ និង មានទំនុកចិត្តខ្ពស់។
ចង់ដឹងថារថយន្តរបស់អ្នកមានប្រភពមកពីប្រទេសណា កុំភ្លេចត្រួតពិនិត្យលេខសម្គាល់រថយន្ត VIN Number របស់អ្នកផងណា។
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ