Highlander ជាប្រភេទឡាន Crossover SUV មួយទឹកចាស់ឆ្នាំដ៏មានប្រជាប្រិយភាពខ្លាំងនៅស្រុកខ្មែរ ហើយមានស្ទើតែគ្រប់ស៊េរីឆ្នាំ ចម្រុះ Option នឹងប្រភេទម៉ាស៊ីនផងដែរ។
ក្នុងនោះគេមើលឃើញថា Highlander មានលក្ខណៈពិសេសមួយខុសពីប្រភេទឡានពេញនិមយស្រុកខ្មែរជាច្រើនទៀត នោះគឺអ្នកប្រើប្រាស់អាចស្វែងរកទិញបានសម្រាប់ពពួក ម៉ាស៊ីនតូច ៤ស៊ីឡាំង នឹងជម្រើសម៉ាស៊ីនធំ ៦ស៊ីឡាំងជាដើម។
ចុះម៉ាស៊ីនទាំងពីរប្រភេទនេះ មានលក្ខណៈ ខុសប្លែកគ្នាយ៉ាងណាទាក់ទងទៅនឹង កម្លាំងក្នុងការបើកបរ នឹងកម្រិតស៊ីសាំងនោះ? អត្ថបទមួយនេះ អាចជាគន្លឹះមួយសម្រាប់បងប្អូនពិចារណាបាន។
ក្នុងអត្ថបទមួយនេះ សុំនិយាយតែស៊េរីឆ្នាំ ២០០១ ដល់ ២០០៣ ប៉ុណ្ណោះសម្រាប់ប្រភេទម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ខណៈពពួកម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ Highlander ជំនាន់ទី១ ឆ្នាំ២០០១ ដល់ ២០០៧ គឺប្រើម៉ាស៊ីនតែមួយ ដូច្នេះមិនមានអ្វីប្លែកគ្នាឡើយ។
១. ប្រភេទម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៦៣ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ល្បឿនអតិបរិមា ១៩៧ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០.វិនាទី បង្វិលកង់ដោយប៉ុង១ (FWD) និងប៉ុង២ (AWD ស្រុកខ្មែរកម្រមានណាស់ប្រភេទម៉ាស៊ីនតូចប៉ុង២)។
ចំពោះកម្រិតស៊ីសាំងវិញ ប្រភេទប៉ុង១ ចន្លោះពី ៨លីត្រ ទៅ ១០ លីត្រក្នុង១០០គីឡូម៉ែត្រ ចំណែកប៉ុង២ ចន្លោះពី ១០លីត្រ ទៅ ១២លីត្រ សម្រាប់ការចំណាយពន្ធផ្លូវប្រចាំឆ្នាំវិញ ២៥ម៉ឺនរៀល ក្នុង១ឆ្នាំ។
២. ចំពោះម៉ាស៊ីន ៦ស៊ីឡាំងវិញ ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ២២០សេះ ជាមួយកម្លាំងរមួល ២២២ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូដូចគ្នា បើកលឿនបំផុតបាន ២២២ គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេលតែ ៨ វិនាទីប៉ុណ្ណោះ បង្វិលកង់ដោយជម្រើសប៉ុង១ (FWD) និងប៉ុង២ (AWD) ។
និយាយពីកម្រិតស៊ីសាំងវិញខ្ពស់គួរសម ចន្លោះពី ១១លីត្រ ទៅ ១៣លីត្រ សម្រាប់ប៉ុង១ និងប៉ុង២ ខ្ទង់ ១២លីត្រជាង ទៅ ១៤លីត្រជាង ក្នុង១០០គីឡូម៉ែត្រ សម្រាប់ការចំណាយពន្ធផ្លូវវិញ ៦០ម៉ឺនរៀល ក្នុង១ឆ្នាំ។ ម្យ៉ាងកម្រិតស៊ីសាំងទាំងនេះ អាចលើសខ្វះតិចតួច អាស្រ័យលើស្ថានភាពបើកបរជាក់ស្ដែង នឹងកម្រិតគុណភាព សុខភាពម៉ាស៊ីនជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Highlander ជំនាន់ទី១ ស៊េរីឆ្នាំ ២០០១ ដល់ ២០០៧ មួយនេះ? ហើយបងប្អូនណាខ្លះដែលកំពុងប្រើរថយន្ដ Highlander ស៊េរីឆ្នាំទាំងនេះ? ប្រើម៉ាស៊ីន ៤ ឬ ៦ស៊ីឡាំង? ប៉ុង១ ឬប៉ុង២? កម្រិតស៊ីសាំង នឹងកម្លាំងម៉ាស៊ីនយ៉ាងមិចដែរ?
ចំពោះបងប្អូនដែលមានមតិយោបល់ បទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ