ទោះបីចូលដល់ឆ្នាំ ២០២៥ ដែលមានឡានថ្មីស្ទើគ្រប់ប្រភេទពពួក Pick Up ថ្មីខ្លាញ់គោលក់ពេញស្រុកខ្មែរក៏ដោយ ប៉ុន្ដែប្រភេទឡាន Pick Up មួយទឹកដែលនាំចូលពីខាងក្រៅ ក៏នៅតែពេញនិយម ម្យ៉ាងតម្លៃក៏ធូរល្មមប្រើជាងឡានមួយទឹកថ្មីក្នុងស្រុក។
គ្រាន់តែបច្ចុប្បន្នពពួក Pick Up មួយទឹកនាំចូលពីខាងក្រៅ សម្រាប់ប្រភេទក្រដាសពន្ធដូចជាមិនសូវមានច្រើនដូចមុនឡើយ ប៉ុន្ដែសម្បូរណាស់ប្រភេទស្លាកលេខស្រាប់ កំពុងចរាចរណ៌នៅលើទីផ្សារ។
ជាការពិតឡាន Pick Up នៅស្រុកគេ អតិថិជនមុននឹងទិញប្រើ គឺគេគិតដល់តម្រូវការជាមុនសិន។ ប្រសិនបើត្រូវប្រើប្រាស់ជិះប្រចាំថ្ងៃ តែមិនសូវជាដឹកទំនិញ អូសណ្ដោង នឹងប្រើស្ថានភាពផ្លូវលំបាក ឬតំបន់ធ្លាក់ព្រឹលទេ ពពួកគេប្រាកដជាជ្រើសរើបប្រភេទ ប៉ុង១ 2WD ដើម្បីប្រើប្រាស់។
ប៉ុន្ដែប្រសិនជាត្រូវប្រើសម្រាប់ដឹកទំនិញច្រើន ជិះកាត់ស្ថានភាពផ្លូវលំបាក់ញឹកញាប់ ដូចជាចូលព្រៃ Off-Road ឬតំនប់ធ្លាក់ទឹកកក់ដែលពួកគេរស់ ការប្រើប៉ុង២ 4WD គឺជាជម្រើសល្អបំផុតរបស់ពួកគេ។
ក/គុណសម្បត្តិប៉ុង១ 2WD
១. តម្លៃធូរថ្លៃជាងប៉ុង២ ។
២. សន្សំសំចៃជាង ព្រោះទម្ងន់ស្រាលជាងប៉ុង២ ។
៣. ការថែទាំងចំណាយតិចជាងពពួក ប៉ុង២ ។
ខ/ គុណវិបត្តិប៉ុង១ 2WD
១. ភាគច្រើន Option នឹងគ្រឿងបរិក្ខាបំពាក់តិចជាង (មិនសូវទំនើបប្លែកដូចប៉ុង២ ដែលភាគច្រើនជាប្រភេទ Full Option)។
២. ពិបាកក្នុងការបើកបរស្ថានភាពផ្លូវលំបាក ព្រោះមិនមានមុខងារប្រព័ន្ធជំនួយច្រើនក្នុងការប្រើប្រាស់ដូចប៉ុង២ ។
៣. សមត្ថភាពនៃការដឹកទម្ងន់ នឹងអូសសណ្ដោងបានតិចជាងប៉ុង២។
ក/ គុណសម្បត្តិប៉ុង២ 4WD
១. គ្រឿងបរិក្ខាដែលបំពាក់មក ភាគច្រើនទំនើប នឹងសម្បូបែបជាងប៉ុង១។
២. អាចប្រើបានស្ទើរគ្រប់ស្ថានភាពផ្លូវតែម្ដង ព្រោះមានប្រព័ន្ធជំនួយជាច្រើនដូចជា មុខងារកាបពីតាស់ នឹង Mode ផ្សេងៗច្រើនជាងប៉ុង១។
៣. សមត្ថភាពដឹក នឹងការអូសសណ្ដោងបានច្រើនជាងពពួកប៉ុង១។
ខ/ គុណវិបត្តិប៉ុង២ 4WD
១. តម្លៃថ្លៃជាងប្រភេទប៉ុង១។
២. ជាទូទៅឡានប៉ុង២ ប្រើប្រាស់ច្រើនក្នុងស្ថានភាពផ្លូវលំបាក ដូចជាតំបន់ព្រឹលទឹកក នឹងការដឹកទម្ងន់ ឬអូសសណ្ដោងច្រើន។
៣. ធ្វើការងារធ្ងន់ច្រើន ដូចនេះការថែទាំក៏ចំណាយច្រើន ទាំងប្រេងឥន្ធនៈ នឹងគ្រឿងបន្លាស់ផ្សេងៗ។
៤. សាច់ដែក ផ្លុកម៉ាស៊ីន នឹងប្រអប់លេខ អាចមានច្រែះ នឹងអាយុកាលខ្លី ឬខ្សោយជាងមុន ព្រោះជាឡានដែលមានការប្រើប្រាស់នៅតំបន់ទឹកកធ្លាក់ព្រឹល ចូលព្រៃ ដឹកកសិផល Off-Road នឹងអូសសណ្ដោងជាដើម។
គ/ ចំណុចមួយចំនួនមុនទិញប្រើត្រូវពិនិត្យមើល ពិសេសពពួក ប៉ុង២ 4WD
១. សាច់ដែកគ្រឿងក្រោម នឹងគ្រឿងក្រោម ព្រោះអាចមានច្រែះ ដែលជាហានិភ័យទៅថ្ងៃមុខ។
២. ត្រូវសាក នឹងតេស្ដ អោយបានគ្រប់ជ្រុងជ្រោយ ពិសេសម៉ាស៊ីន នឹងប្រអប់លេខ ព្រោះម៉ាស៊ីន នឹងប្រអបលេខឡាន Pick Up ភាគច្រើនមានតម្លៃថ្លៃជាងឡានធម្មតា។ ម្យ៉ាងឡានប៉ុង២ ប្រកដជាប្រើច្រើន នឹងធ្វើការធ្ងន់ ដែលរង់ទុកដល់ ម៉ាស៊ីន នឹងប្រអប់លេខច្រើន។
ត្រូវពិនិត្យ ពីរចំណុចនេះសម្រាប់ឡាន ប៉ុង២ បើស្អាត អេម ថ្មីហើយ ប្រើចុះមិនជាបញ្ហាអ្វីឡើយ។ ចំពោះប្រភេទប៉ុង១ 2WD ក៏ត្រូវពិនិត្យដូចគ្នា គ្រាន់តែភាគច្រើន ភិនភាគហាក់នៅស្អាតជាងពពួកប៉ុង២ច្រើន តែយ៉ាងណាក៏ត្រូវមើល ឲ្យល្អិតល្អន់ដែរ ជៀសវាងបញ្ហាទៅថ្ងៃមុខ៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ