ការប្រើប្រាស់រថយន្តអគ្គីសនីកាន់តែមានការតម្រូវកាច្រើនឡើងៗនាពេលបច្ចុប្បន្ន ដោយសាររថយន្តអគ្គីសនីមានភាពសន្សំសំចៃខ្ពស់ ហើយទីតាំងសាកថាមពលអគ្គីសនីមានស្ទើរតែគ្រប់ខេត្តក្រុងទៅហើយ ជាពិសេសរថយន្តអគ្គីសនីជា រថយន្តមួយប្រភេទ ដែលមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ ព្រោះវាមិនមានបញ្ចេញជាផ្សែងពុលផ្សេងៗ មកកាន់បរិយាកាសវិញ ដូចរថយន្តដែលប្រើប្រាស់ឥន្ធនៈឡើយ ហើយបើអនាគត រថយន្តអគ្គីសនីកាន់តែរីកដុះដាលឡើងដូច្នេះវានឹងជួយកាត់បន្ថយខ្យល់មិនល្អចេញពីផែនដីយើងបានមួយផ្នែកធំ។ ហេតុនេះទើបក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្តអគ្គីសនី DEEPAL មកកាន់ទីផ្សារប្រទេសកម្ពុជាផងដែដើម្បីស្របតាមទីផ្សារនាពេលបច្ចុប្បន្ន។ មុនពេលលោកអ្នកសម្រេចចិត្តទិញរថយន្តអគ្គីសនីយកទៅប្រើប្រាស់ គួរតែស្វែងយល់អំពីប្រភពនាំចូលរថយន្តអោយបានច្បាស់លាស់។
ការទិញរថយន្តអគ្គិសនីដែលមិនមែនជារថយន្តផលិតសម្រាប់ទីផ្សារអន្តរជាតិ Global Version និងនាំ ចូលគ្មានប្រភពច្បាស់លាស់លោកអ្នកនិងប្រឈមជួបបញ្ហាជាច្រើនដូចជា
-ប្រភពនាំចូល មិនច្បាស់លាស់ដោយអ្នកនាំចូលក្រៅផ្លូវការ អាចនឹងមិនមានឯកសារផ្លូវច្បាប់ ច្បាស់លាស់ និងមិនមានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារ នេះអាចមានហានិភ័យ
-ប្រឈមការបិទដំណើរការរថយន្តដោយរោងចក្រផ្ទាល់តែម្តង
-ភាសាប្រព័ន្ធ គឺភាសាដើមជាភាសាចិន ទោះបីជាបានបម្លែងទៅអង់គ្លេសក៏ដោយ ការបកប្រែ អាច មិនពេញលេញ នឹងអាចជួបប្រទះការគាំងពេលប្តូរភាសា
-ត្រូវបុកប្រូក្រាម / Program ដើម្បីអាចប្រើប្រាស់ System សម្រាប់ការបញ្ជារប្រព័ន្ធគ្រប់គ្រងរថយន្ត
-មានបញ្ហា System រថយន្តមិនដំណើរការ ដែលត្រូវបានបិទប្រព័ន្ធដោយក្រុមហ៊ុន Global
-មិនមានសេវាកម្មជួសជុល និងមិនមានគ្រឿងបន្លាស់សុទ្ធដែលនាំចូលពីរោងចក្រ
-ស្ថិរភាពនៃប្រព័ន្ធដំណើរការរថយន្ត អាចមានបញ្ហា, គាំងប្រព័ន្ធបញ្ជារក្នុងរថយន្ត, Screenមិនដំណើរការ ការប្រើប្រាស់ APPLE CAR Play និង ANDRIOD AUTO មិនមានភាពរលូន ឧស្សាហ៍ លោតចេញ ជាពិសេសក្រោយពីប្តូរភាសា។
-ប្រព័ន្ធអាប់ដេត System ការអាប់ដេតអាចជួបបរាជ័យ ឬអាចធ្វើឲ្យរថយន្តមានការគាំង System ដែលធ្វើឲ្យ រថយន្តមិនដំណើរការ។
-កម្មវិធីប្រើប្រាស់ទូទៅ ប្រើកម្មវិធីដែលបានកែប្រែ អាចបណ្តាលឱ្យមានបញ្ហាប្រព័ន្ធដំណើរការនៃរថយន្ត ។
-ប្រព័ន្ធបញ្ជាដោយសំលេង មិនស្គាល់ពាក្យបញ្ជាជាភាសាអង់គ្លេស ឬមិនដំណើរការឡើយ
-មិនមានប្រព័ន្ធផែនទីសម្រាប់មើលផ្លូវក្នុងប្រទេសកម្ពុជាទេ។
-តម្លៃលក់ដូរក្នុងទីផ្សារ មានតម្លៃទីផ្សារទាបជាង តែអាចជួបបញ្ហាជាច្រើនពេលប្រើប្រាស់។
ហើយនេះជាហេតុផលដែលលោកអ្នកគួរតែទិញរថយន្តអគ្គិសនី DEEPAL ពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ។
-រថយន្តអគ្គិសនី DEEPAL នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេលើវិស័យយានយន្តនៅកម្ពុជា
-មានការធានារហូតដល់ 8 ឆ្នាំ ឬ 24 ម៉ឺនគីឡូម៉ែត្រវែងជាងគេ
-ផ្តល់ជូនដោយឥតគិតថ្លៃជាមួយនឹង ដុំសាកនៅផ្ទះ 7KW/H, ដុំសាកចល័ត3.5KW/H និងដុំ V2L សម្រាប់ការទាញយកភ្លើងពីរថយន្តមកប្រើប្រាស់ផ្សេងៗ
-មានសេវាកម្មជួសជុល 24 ម៉ោង
-ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan
-ប្រព័ន្ធដំណើរការមានភាសាអង់គ្លេសពេញ (100%) និងគ្មានបញ្ហាភាសា
-ស្ថិរភាពនៃប្រព័ន្ធដំណើរការរថយន្ត
-ដំណើរការយ៉ាងរលូន អាចដំណើរការជាមួយ APPLE CAR Play និង ANDRIOD AUTO មិន មានការគាំងឬលោតចេញពេលកំពុងប្រើប្រាស់
-Update System បានយ៉ាងងាយស្រួលតាមរយ: WiFi ឬនៅមជ្ឈមណ្ឌលសេវាកម្មសម្រាប់ Global Version ស្តង់ដារអន្តជាតិ
-អាចប្រើប្រាស់ផែនទី GPS Google Map មានភាពត្រឹមត្រូវច្បាស់លាស់ សម្រាប់ការប្រើប្រាស់ក្នុង ប្រទេសកម្ពុជា
-ប្រព័ន្ធដោយបញ្ជាសំលេងដំណើរការបានត្រឹមត្រូវជាភាសាអង់គ្លេស
-ដំណើរការបានល្អដោយមិនមានពាណិជ្ជកម្មរំខានក្នុងពេលប្រើប្រាស់កម្មវិធីផ្សេងៗ
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចមកបើកបរសាកល្បងរថយន្តអគ្គិសនី Deepal ដោយផ្ទាល់នៅទីតាំង Showroom Deepal ដែលស្ថិតនៅផ្លូវព្រះមុន្នីវង្ស ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ ឬទំនាក់ទំនងតាមរយះ លេខទូរស័ព្ទ 078 999 795
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!