តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម

អ្នកទស្សនា
146
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered777.jpg

Frontier ជាកំពូល Pick Up របស់ Nissan តំណាងឲ្យប្រភេទម៉ាស៊ីនសាំង ខណៈ​ Navara ដំណាងឲ្យប្រភេទម៉ាស៊ូត ជាមួយរូបរាងមិនមានអ្វីខុសប្លែកគ្នាគួរឲ្យគត់សម្គាល់ឡើយ។

image.png

Frontier មានប្រើនៅស្រុកខ្មែរតាំងពីយូណាស់មកហើយ ដែលភាគច្រើនជាស៊ីឆ្នាំ ២០០៥ ដល់ ២០១០ បច្ចុប្បន្នចរាចរណ៌នៅនៅលើទីផ្សារសម្បូរតែប្រភេទស្លាកលេខ ខណៈក្រដាសពន្ធស្ទើតែគ្មានសោះ បើមានក៏ធូរថ្លៃខ្លាំងដែរខ្ទង់ ១ម៉ឺនដុល្លារស្ដើងប៉ុណ្ណោះ។

image.png

ចំពោះតម្លៃវិញ Frontier ស្លាកលេខនៅចន្លោះពី ៧,០០០ដុល្លារជាង ទៅ ១០,០០០ដុល្លារ អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។

តម្លៃនេះអាចថាធូរថ្លៃច្រើន ប៉ុន្ដែទន្ទឹមនឹងតម្លៃធូរសមរម្យបែបនេះ បងប្អូនអាចមកដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ មួយចំនួនសិន ដើម្បីងាយស្រួលក្នុងការពិចារណា មុនសម្រេចចិត្តទិញ។

image.png

ក/ គុណសម្បត្តិ

១/ ជាឡានដែលមានតម្លៃធូរគួរសម ទោះក្រោម ១ម៉ឺនក៏រកទិញបានប្រើដែរ បើធៀបនឹង Pick Up ដទៃដែលមានឆ្នាំផលិត នឹងកម្លាំងប្រហាក់ប្រហែលគ្នា។

២/ ជាប្រភេទឡានដឹកដែលមានកម្លាំងខ្លាំង អាចប្រើដើម្បីបម្រើការងារបានច្រើន ទាំងប្រើធម្មតា ដឹកទំនិញប្រកបអាជីវកម្មបានផងដែរ។

៣/ ទោះបីជាចាសឆ្នាំបន្ដិចក្ដី ប៉ុន្ដែការប្រើប្រាស់សម្រាប់ Nissan Frontier គឺថាធន់ល្អគ្រាន់បើ មិនសូវជាធ្វើទុកផ្ដាសច្រើនទេ។

image.png

ខ/ គុណវិបត្តិ 

១/ ទោះបីជាតម្លៃធូរ ប៉ុន្ដែទីផ្សារហាក់រាងស្ងាត់ ដូចនេះអាចប៉ះពាល់ខ្លាំងជាមួយតម្លៃលក់ចេញ ព្រោះអាចខាតច្រើនគួរសម។

២/ ជាឡានម៉ាស៊ីនធំ ធ្វើឲ្យការចំណាយថ្លៃសាំងច្រើន ខ្ទង់ ១៤លីត្រ ទៅ ១៧លីត្រ ក្នុង១០០គីឡូម៉ែត្រ ហើយក៏ជាចំណុចសំខាន់ដែលបងប្អូនត្រូវគិតផងដែរថា រ៉ាប់រងបានឬអត់។

៣/ ធន់មែន ប៉ុន្ដែគ្រឿងបន្លាស់មិនសូវជាសម្បូរឡើយសម្រាប់តាមខេត្ត ភ្នំពេញគួរសម ប៉ុន្ដែតម្លៃវិញក៏រាងខ្ពស់គួរសមដែរ។

image.png

គួរបញ្ជាក់ដែរថា៖ Nissan Frontier បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៤.០លីត្រ ផលិតកម្លាំងបាន ២៦៥សេះ និងកម្លាំងរមួល ២៨៤ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (RWD) និងប៉ុងពីរ(4WD) ជំនួយដោយប្រព័ន្ធកាប់តាស់។

កម្លាំងខ្លាំងទទួលស្គាល់ ប៉ុន្ដែបើនិយាយពីកម្រិយស៊ីសាំងវិញ ខ្ទង់ ១៣លីត្រជាង ទៅ ១៧លីត្រ ក្នុង១០០គីឡូម៉ែត្រឯណោះ។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ កំពូង Pick Up ជើងចាស់របស់​ Nissan មួយនេះ? បងប្អូនដែលមាន បទពិសោធន៌នៃការប្រើប្រាស់ ចំណាប់អារម្មណ៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More