នៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Los Angeles នឹងក្នុងកម្មវិធី Slate Auto បានបង្ហាញនូវអ្វីរថយន្ដ អគ្គិសនីខ្នាតតូចមួយដែលគេឲ្យឈ្មោះថា Slate Truck ។
Slate Truck វាគឺជារថយន្តអគ្គិសនីដ៏តូចមួយដែលមានការចូលរួមផលិតមួយផ្នែកដែដោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។ គួរឱ្យភ្ញាក់ផ្អើលដែលដែលតម្លៃគោលនៃរថយន្ដមួយនេះមានតម្លៃខ្ទង់ ២ម៉ឺនដុល្លារប៉ុណ្ណោះ បន្ទាប់ពីមានការសម្រួលលើកទឹកចិត្តផ្នែកពន្ធពីសហព័ន្ធសម្រាប់រថយន្ត EV នៃសហរដ្ខអាមេរិក។
Pick Up ខ្នាតតូចនេះគឺថាសមញ្ញតែម្ដង ដោយមានតែជម្រើស ទ្វា២កៅអីតែប៉ុណ្ណោះ ម្យ៉ាងមិនមានអេក្រងថាច់អ្វីឡើយ បើក្រឡេកមើលពីទ្វាវិញគឺថា ប្រើប្រភេទ Crank Window ដែលរវ៉ៃទម្លាក់ នឹងទម្លើងកញ្ចក់ដោយដៃតែម្ដង។
Slate Truck មានប្រែវែខ្លីនឹងតូច ជាមួយប្រវែងតួរខ្លួនសរុបត្រឹម ៤៤១៩ម.ម ជាមួយផ្ទៃមួយកាត់ខាងមុខប្រវែង ២១៣៣ម.ម ប៉ុន្ដែទ្រុងផ្នែកខាងក្រោយរាងវែងគួរសមដល់ទៅ ១៥២៤ម.ម អាច ៦៥០គូឡូក្រាម នឹងអូសណ្ដោងបានក្បែរ ៥០០គីឡូ ជាមួយទម្ងន់រថយន្ដសរុម ១៦៣៣គីឡូក្រាម។
ចំពោះកម្លាំង Performance វិញរាងគួរសមដែរ Slate Truck បំពាក់ជាមួយម៉ូទ័រអេឡិចត្រិចតែមួយនៅកង់ខាងក្រោយដែលផលិតកម្លាំងបានដល់ទៅ ២០១សេះ កម្លាំងរមួល ២៩៥ផោនហ្វីត ភ្ជាប់ជាមួយកញ្ចប់ថ្មកម្លាំង ៥២.៧-kWh សាកមួយពេញអាចរត់បាន ១៥០ម៉ាយឬប្រមាណជា ២៤១គីឡូ។
ប៉ុន្ដែក៏មានកញ្ចក់គ្រឿងបន្លាស់ក្រៅផងដែរដែលអាចបំពាក់ទំហំថ្មដល់ទៅ ៨៤.៣kWh អាចរត់បានដល់ទៅ ២៤០ម៉ាយ ឬប្រមាណជា ៣៨៦គីឡូម៉ែត្រឯណោះ។
Slate Truck កំពុងត្រៀមចេញលក់នៅទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះហើយ ដោយមិនមានបែងចែកទៅកាន់តំណាស់ចែកចាយណាមួយឡើយ គឺដាក់លក់នៅក្រុមហ៊ុនផ្ទាល់តែម្ដង ដើម្បីធ្វើឲ្យតម្លៃកាន់តែទាប់ នឹងថេរផងដែរ៕
ប្រភពៈ Motor1.com
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី